ព័ត៌មាន
ព័ត៌មានសម្តេចធិបតី អនុញ្ញាតជូន ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ តែងតាំងថ្មីប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ
AKP ភ្នំពេញ ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៦–សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតជូន ឯកឧត្តម Akbar Ghasemi Ali Abadi ឯកអគ្គរដ្ឋទូតសាធារណរដ្ឋអ៊ីស្លាមអ៊ីរ៉ង់ តែងតាំងថ្មី ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៦។ រូបថត៖ គល់ រ៉េននី
១០ កញ្ញា ២០២៦
ព័ត៌មានអាកាសយានអន្តរជាតិតេជោ គ្រងចំណាត់ថ្នាក់លេខ ៥ លើពិភពលោក ក្នុងប្រតិបត្តិការឆ្នាំដំបូង
ក្នុងរយៈពេល មួយឆ្នាំពេញនៃប្រតិបត្តិការ អាកាសយានដ្ឋាន អន្តរជាតិតេជោ ទទួលបានអ្នកដំណើររហូតដល់ជាង ២,៤ លាននាក់ និងបានពង្រីកបណ្តាញហោះហើរអន្តរជាតិយ៉ាង មមាញឹក។អ្វីដែលជាមោទកភាពជាតិដ៏ធំធេងនោះ ព្រលានយន្តហោះដ៏ទំនើបរបស់ព្រះរាជាណាចក្រមួយនេះ ត្រូវបាន ស្ថាប័ន Skytrax ចាត់ថ្នាក់ជា «អាកាសយានដ្ឋានថ្មីល្អបំផុត» លេខ ៥ លើពិភពលោកក្នុងឆ្នាំ២០២៦។
១០ កញ្ញា ២០២៦
ព័ត៌មានឆ្នាំ២០២៦៖ប្រាក់ឈ្នួលអប្បបរមាសរុបនៅកម្ពុជាខ្ពស់ជាងវៀតណាម ឥណ្ឌា ប៉ាគីស្ថាន ស្រីលង្កា មីយ៉ាន់ម៉ា បង់ក្លាដេស និងឡាវ
គិតត្រឹមខែសីហាឆ្នាំ២០២៦នេះ កម្មករនិយោជិតផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលធ្វើដំណើរ និងកាបូបនៅកម្ពុជា ទទួលបានប្រាក់ខែអប្បបរមាសរុបចំនួន ២២៩.៥ដុល្លារ ដែលក្នុងនោះប្រាក់ឈ្នួលអប្បបរមាចំនួន ២១០ដុល្លារ និងប្រាក់អត្ថប្រយោជន៍ផ្សេងៗដែលកម្មករនិយោជិតត្រូវតែទទួលបានចំនួន ១៩,៥ដុល្លារ។
១០ កញ្ញា ២០២៦
ព័ត៌មានបុរី មេគង្គ លែន និង ក្រុមហ៊ុន ផាសអ៊ែប ថេកណឡជី ឯ.កចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា បង្កើនភាពងាយស្រួលក្នុងការធ្វើដំណើរដែលជា ការបោះជំហាន ថ្មីក្នុងការធ្វើដំណើរបែបឌីជីថល
(ភ្នំពេញ) បុរី មេគង្គ លែន (Mekong Land) និង ក្រុមហ៊ុន ផាសអ៊ែប ថេកណឡជី ឯ.ក (PassApp) បានប្រារព្ធពិធីចុះហត្ថលេខាជាផ្លូវការលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) នៅគម្រោង «មេគង្គ ស៊ីធី» ក្នុងគោលបំណងបង្កើនភាពងាយស្រួល ក្នុងការធ្វើដំណើរបែបឌីជីថលជូនដល់អតិថិជនរបស់បុរី។ កម្មវិធីនេះមានការចូលរួមពី លោក ប្រាក់ ខា តំណាងបុរី មេគង្គ លែន និង លោក ចាន់នី ឧត្ដម តំណាងក្រុមហ៊ុន PassApp ព្រមទាំងថ្នាក់ដឹកនាំជាច្រើនរូប។
១០ កញ្ញា ២០២៦
ព័ត៌មានក្រសួងការងារស្តាប់កង្វល់បងប្អូនកម្មករ និងគ្រប់ភាគីដោយយកចិត្តទុកដាក់ ប៉ុន្តែការចរចាត្រូវផ្អែកលើលក្ខណៈវិនិច្ឆ័យ ដើម្បីធានាប្រាក់ឈ្នួលសមរម្យ និងនិរន្តភាពនៃអាជីវកម្ម
(ភ្នំពេញ)៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ យកចិត្តទុកដាក់ស្តាប់កង្វល់ និងសំណើរបស់បងប្អូនកម្មករនិយោជិត សហជីព និងគ្រប់ភាគី ពាក់ព័ន្ធនឹងប្រាក់ឈ្នួលអប្បបរមាសម្រាប់ឆ្នាំ២០២៧ ដោយបញ្ជាក់ថា ការចរចាត្រូវផ្អែកលើទិន្នន័យ និងលក្ខណៈវិនិច្ឆ័យទាំង៧ តាមរយៈយន្តការត្រីភាគី។
១០ កញ្ញា ២០២៦
ព័ត៌មានសម្តេចធិបតី អនុញ្ញាតជូន គណៈប្រតិភូសភាពាណិជ្ជកម្មអាមេរិក-កម្ពុជា ចូលជួបពិភាក្សាការងារ
AKP ភ្នំពេញ ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៦–សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតជូន គណៈប្រតិភូសភាពាណិជ្ជកម្មអាមេរិក-កម្ពុជា (American Cambodian Business Chamber- ACBC) ដឹកនាំដោយ លោកស្រី Sokveasna Chan ស្ថាបនិក និងជាប្រធាន ACBC ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៦។ រូបថត៖ គល់ រ៉េននី
១០ កញ្ញា ២០២៦
ព័ត៌មានكمبوديا والهند تعززان التعاون الثنائي في مجالي الإعلام وتكنولوجيا المعلومات
بنوم بنه – ١٠ أيلول/سبتمبر ٢٠٢٦م – وكالة الأنباء الكمبوديةتواصل، كمبوديا والهند تعزيز تعاونهما الثنائي في مجالي الإعلام وتكنولوجيا المعلومات، من خلال برنامج متخصص لبناء القدرات يستفيد منه ١٥ مسؤولا من وزارة الإعلام الكمبودية، وذلك في إطار برنامج التعاون الفني والاقتصادي الهندي.
១០ កញ្ញា ២០២៦
ព័ត៌មានសហគមន៍កសិកម្មខេត្តបន្ទាយមានជ័យ និងក្រុមបណ្តុំអាជីវកម្មខេត្តបាត់ដំបង ចុះកិច្ចសន្យាផ្គត់ផ្គង់ស្រូវសែនក្រអូបជាង ៧ពាន់តោនដល់ក្រុមហ៊ុនខ្មែរហ្វ៊ូតគ្រុប
AKP ភ្នំពេញ ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៦ -- សហគមន៍កសិកម្មចំនួន២ នៅក្នុងខេត្តបន្ទាយមានជ័យ និងក្រុមបណ្តុំអាជីវកម្មចំនួន១ មកពីខេត្តបាត់ដំបង បានចុះកិច្ចសន្យាក្នុងការផលិត និងផ្គត់ផ្គង់ស្រូវសែនក្រអូប អនុវត្តស្តង់ដា SRP និងស្រូវចំណីក្នុងបរិមាណផលប្រមាណ ៧,២០២តោន ឱ្យទៅក្រុមហ៊ុនខ្មែរហ្វ៊ូតគ្រុប។
១០ កញ្ញា ២០២៦
ព័ត៌មានوزير الزراعة والدبلوماسية الأميركية يتفقدان جهود مساعدة الكمبوديين النازحين في بانتياي مينشي
بنوم بنه – ١٠ أيلول/سبتمبر ٢٠٢٦م – وكالة الأنباء الكمبوديةتفقد، معالي ديث تينا، وزير الزراعة والحراجة ومصايد الأسماك ورئيس مجموعة العمل التابعة للحكومة الملكية الكمبودية لشؤون مقاطعة بانتياي مينتشي، والقائمة بالأعمال في السفارة الأمريكية لدى مملكة كمبوديا السيدة ألكسندرا بي. زيتل، يوم الأربعاء/أمس، العمليات الصحية والإنسانية المقدمة إلى الكمبوديين النازحين في منطقة سفاي تشيك.
១០ កញ្ញា ២០២៦