ព័ត៌មាន
ព័ត៌មានអបអរសាទរខួប២០ឆ្នាំ នៃការបញ្ជូនកងកម្លាំង នៃកងយោធពលខេមរភូមិន្ទ ចូលរួមបំពេញបេសកកម្មរក្សាសន្តិភាពអង្គការសហប្រជាជាតិ និងសម្ពោធសមិទ្ធផលនានា នៅសាលាហ្វឹកហ្វឺនកងកម្លាំងរក្សាសន្តិភាពពហុជាតិ។
null
២៤ តុលា ២០២៦
ព័ត៌មានកម្ពុជា និងចក្រភពអង់គ្លេស ពិភាក្សាលើកិច្ចសហប្រតិបត្តិការបណ្តុះបណ្តាល និងអភិវឌ្ឍន៍ជំនាញការទូត
ក្នុងឱកាសចូលរួមកិច្ចប្រជុំពិគ្រោះយោបល់ទ្វេភាគី នៅទីក្រុងឡុងដ៍ កាលពីរសៀលថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម មាស គឹមហេង រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ អមដោយលោកជំទាវ ទួត បញ្ញា ឯកអគ្គរាជទូតកម្ពុជាប្រចាំចក្រភពអង់គ្លេស និងគណៈប្រតិភូ បានអញ្ជើញជួបពិភាក្សាការងារជាមួយលោកស្រី Katy Reid ប្រធាននាយកដ្ឋានភូមិសាស្ត្រ និងភាសា នៃសាលាការទូតនៃក្រសួងការបរទេសអង់គ្លេស។
២៤ តុលា ២០២៦
ព័ត៌មានបទវិចារណកថា៖ កិច្ចប្រជុំកំពូលហ្រ្វង់កូហ្វូនីនៅកម្ពុជា ជាឱកាសដែលមេដឹកនាំពិភពលោកមកជួបគ្នា ដើម្បីដោះស្រាយបញ្ហាសកល
AKP ភ្នំពេញ ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៦--សល់ប្រមាណ ២០ថ្ងៃទៀតប៉ុណ្ណោះ ព្រះរាជាណាចក្រកម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំដ៏មានសារៈសំខាន់មួយ នោះគឺកិច្ចប្រជុំកំពូលប្រជាជាតិនិយាយភាសាបារាំង ឬកិច្ចប្រជុំកំពូលហ្រ្វង់កូហ្វូនី (Sommet de la Francophonie) លើកទី២០ រួមទាំងសន្និសីទរដ្ឋមន្ត្រីហ្រ្វង់កូហ្វូនី លើកទី៤៨ នៅរាជធានីភ្នំពេញ ជាឱកាសដែលមេដឹកនាំពិភពលោកមកជួបគ្នា ដើម្បីពិភាក្សា និងស្វែងរកដំណោះស្រាយបញ្ហាសកល។ កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ គឺជាកិត្តិយសដ៏ធំ និងជាលើកដំបូងក្នុងប្រវត្តិសាស្ត្ររបស់កម្ពុជានឹងប្រព្រឹត្តិទៅចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦ ក្រោមមូលបទ៖ “រួមគ្នាបន្តកសាងសន្តិភាព ដើម្បីវិបុលភាពរួម និងស្ថិរភាពយូរអង្វែង»។
២៤ តុលា ២០២៦
ព័ត៌មានឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសចាត់វិធានការដាច់ខាតចំពោះជនស៊ីវិលបន្លំខ្លួនជាសមត្ថកិច្ច និងមន្ត្រីខិលខូចដែលប្រព្រឹត្តអំពើខុសច្បាប់
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានចេញសេចក្តីប្រកាសយ៉ាងម៉ឺងម៉ាត់ក្នុងការទប់ស្កាត់ និងបង្ក្រាបរាល់សកម្មភាពខុសច្បាប់របស់ជនស៊ីវិលដែលបន្លំខ្លួនជាសមត្ថកិច្ច ក៏ដូចជាមន្ត្រីក្របខ័ណ្ឌក្រសួងមហាផ្ទៃដែលប្រព្រឹត្តខុសវិន័យ និងបទល្មើសព្រហ្មទណ្ឌ។
២៤ តុលា ២០២៦
ព័ត៌មានការចរចាដើម្បីទទួលបានកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស២៣តុលា បានប្រើប្រាស់រយះពេលវែងជាងអាយុកាលនៃរបបកម្ពុជាប្រជាធិបតេយ្យ
នៅថ្ងៃទី២៣ ខែតុលានេះ កាលពី៣៥ឆ្នាំមុនគឺជាថ្ងៃចុងបញ្ចប់នៃកិច្ចចរចាដើម្បី ទទួលបានកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស២៣តុលា១៩៩១។ សម្តេចព្រះ នរោត្តម សីហនុ និងសម្តេចតេជោ ហ៊ុន សែន បានប្រឹងប្រែងតស៊ូនិងលះបង់អស់រយះពេល៣ឆ្នាំ ១០ខែ និង ២១ថ្ងៃ ពោលគឺចាប់ផ្តើមចរចាពីថ្ងៃទី២ ខែធ្នូ ឆ្នាំ១៩៨៧ ដល់ថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១ ដោយបានប្រើប្រាស់រយះពេលចរចានេះវែងជាងអាយុកាលនៃនៃរបបកម្ពុជាប្រជាធិបតេយ្យដែលមានរយះពេលតែ៣ឆ្នាំ ៨ខែ និង ២០ថ្ងៃតែប៉ុណ្ណោះ។ ជំនួបសម្តេចព្រះ នរោត្តម សីហនុ និងសម្តេចតេជោ ហ៊ុន សែន លើកទី១បានរៀបចំឡើងនៅ ថ្ងៃទី២-៤ ខែធ្នូ ឆ្នាំ១៩៨៧ នៅទីក្រុង Fère-en-Tardenois ប្រទេសបារាំង ខណះជំនួប លើកទី២បានរៀបចំឡើងនៅ ថ្ងៃទី២០-២១ មករា ឆ្នាំ១៩៨៨ នៅទីក្រុង Saint-Germain-en-Laye ប្រទេសបារាំងដែលឈានទៅបង្កើតក្រុមប្រឹក្សាជាតិជាន់ខ្ពស់ ដែលជំនួបសរុបបានរៀបចំឡើងនៅទីក្រុងប៉ារីស ហ្សាការតា ញូវយ៉ក តូក្យូ បាងកក ប៉ាតាយ៉ា ម៉ូស្គូ ប៉េកាំង ហាណូយ និងញូវដេលី ដែលនៅក្នុងអំឡុងពេលចរចាដ៏វែងឆ្ងាយនេះ ប្រសិនបើ សម្តេចព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ និងសម្តេចតេជោ ហ៊ុន សែន ដែលជាតួអង្គគន្លឹះ និងសំខាន់បំផុត មិនទម្លាក់ចោលទឹកព្រះទ័យ ទឹកចិត្តអស្មិមានៈ និងមិនមានស្មារតីចរចាស្វែងរក ការពន្លត់ភ្លើងសង្រ្គាមទេនោះ កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសមិនអាចទៅរួចនោះឡើយ។ យ៉ាងណាក៏ដោយ នៅទីបំផុតកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ត្រូវបានចុះហត្ថលេខាជា ផ្លូវការនៅថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១ដែល បានផ្ដល់ផលប្រយោជន៍ និងសារៈសំខាន់ជាប្រវត្តិសាស្ត្រជាច្រើនដល់ប្រទេសកម្ពុជានោះគឺ ការជួយសម្រួលឱ្យជនភៀសខ្លួនកម្ពុជារាប់ម៉ឺននាក់ពីជំរំនៅប្រទេសថៃអាចវិលត្រឡប់មកមាតុភូមិវិញដោយសុវត្ថិភាព ការរៀបចំការបោះឆ្នោតជាសកលលើកដំបូងនៅឆ្នាំ ១៩៩៣ ក្រោមការគាំទ្រពីអង្គការសហប្រជាជាតិ ធានានូវការបង្កើតប្រព័ន្ធដឹកនាំបែបប្រជាធិបតេយ្យសេរី ការគោរពសិទ្ធិមនុស្ស និងសិទ្ធិសេរីនៅក្នុងការបញ្ចេញមតិនៅកម្ពុជា៕ អត្ថបទ៖ ពេជ ប៊ុនរ៉ា អេបក្រសួងព័ត៌មាន(MoINFO APP)
២៤ តុលា ២០២៦
ព័ត៌មានកម្លាំងសមត្ថកិច្ចចុះបង្ក្រាបទីតាំងសង្ស័យប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ចំនួន២ទីតាំង នៅរាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យ ៦នាក់
នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៦ ដោយមានការអនុញ្ញាតិពីព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ កម្លាំងជំនាញនៃនាយកដ្ឋានប្រតិបត្តិការ និងនីតិវិធី នៃមជ្ឈមណ្ឌលជាតិបច្ចេកវិទ្យាព័ត៌មាន បានសហការជាមួយគណៈបញ្ជាការឯកភាពខណ្ឌមានជ័យ និងខណ្ឌបឹងកេងកង បើកប្រតិបត្តិការចុះឆែកឆេរទីតាំងចំនួន២ ដែលសង្ស័យធ្វើសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ដោយឃាត់ខ្លួនជនសង្ស័យសរុបចំនួន ០៦នាក់ ជាជនជាតិខ្មែរ និងរឹបអូសវត្ថុតាងបានជាច្រើនសន្ធឹកសន្ធាប់។
២៤ តុលា ២០២៦
ព័ត៌មានរាជរដ្ឋាភិបាលចាត់ទុកសហគ្រាស ធុនមីក្រូ តូច និងមធ្យមគឺជា «ឆ្អឹងខ្នងនៃសេដ្ឋកិច្ចជាតិ»
កាលពីថ្ងៃទី១៥កញ្ញា២០២៦រាជរដ្ឋាភិបាលបានចេញអនុក្រឹត្យស្តីពីការបង្កើតគណៈកម្មាធិការដឹកនាំ ការអនុវត្តយុទ្ធសាស្ត្រជាតិអភិវឌ្ឍន៍សហគ្រាស ធុនមីក្រូ តូច និងមធ្យម កាលពីថ្ងៃទី២៦ កញ្ញា២០២៦ សម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែន ក្នុងព្រះបរមនាមព្រះរាជត្រាស់បង្គាប់ប្រមុខរដ្ឋស្តីទីបានចេញព្រះរាជក្រិត្យបង្កើតប្រធានអង្គភាពសម្របសម្រួលសហគ្រាស ធុនតូច និងមធ្យម ហើយកាលពីថ្ងៃទី២០តុលា២០២៦ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថនរោត្តមម សីហមុនី បានចេញព្រះរាជក្រិត្យតែងតាំង ឯកឧត្តមកងច័ន្ទតារារ័ត្នជាប្រធានអង្គភាពសម្របសម្រួលសហគ្រាស ធុនតូច និងមធ្យម ខណះកាលពីថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៦នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានប្រកាសជាផ្លូវការ«យុទ្ធសាស្ត្រជាតិស្តីពីការអភិវឌ្ឍសហគ្រាសធុនមីក្រូ តូច និងមធ្យម ឆ្នាំ២០២៦-២០៣០»ដែលជាផែនទីបង្ហាញផ្លូវដ៏មុតស្រួច ក្នុងការកសាងមូលដ្ឋានរឹងមាំជូន សហគ្រាស ដើម្បីពង្រឹងគ្រឹះអាជីវកម្មរបស់សហគ្រាសធុនមីក្រូ តូច និងមធ្យម ឱ្យមានភាពធន់ និងចីរភាព ពង្រីកសមត្ថភាពផលិតកម្មក្នុងស្រុក ដើម្បីបំពេញតម្រូវការទីផ្សារជាតិ បំពេញតម្រូវការទីផ្សារជាតិ និងកាត់បន្ថយការនាំចូលទំនិញពីបរទេស ព្រមទាំង ជំរុញការតភ្ជាប់ផលិតផល និងសេវាកម្មរបស់កម្ពុជាទៅក្នុងខ្សែច្រវាក់តម្លៃក្នុងតំបន់ និងអន្តរជាតិ។ ការរៀបចំនិងជំរុញសកម្មភាពនេះបានធ្វើឡើងដែលបានបង្ហាញថារាជរដ្ឋាភិបាលបានចាត់ទុក ទុកសហគ្រាស ធុនមីក្រូ តូច និងមធ្យមគឺជា «ឆ្អឹងខ្នងនៃសេដ្ឋកិច្ចជាតិ» ដែលជាដៃគូដ៏សំខាន់របស់រាជរដ្ឋាភិបាល ដែលបានបង្កើតការងារប្រមាណ៧០ភាគរយទូទាំងប្រទេស បង្កើនចំណូលគ្រួសារ បង្កើតមុខទំនិញថ្មីៗផ្គត់ផ្គង់ទីផ្សារក្នុងស្រុកនិងការនាំចេញនិងពង្រឹងភាពធន់នៃសេដ្ឋកិច្ច ដោយមានតួនាទីរួមចំណែកប្រមាណពី៥៨ទៅ៦៣ភាគរយនៃផលិតផលក្នុងស្រុកសរុប។ កិច្ចប្រឹងប្រែងនេះបានធ្វើឡើងនៅក្នុងបរិការដែលសេដ្ឋកិច្ចតំបន់ និងសកលកំពុងប្រែប្រួលយ៉ាង ឆាប់រហ័ស ដោយប្រឈមនឹងភាពមិនប្រាកដប្រជានៃទីផ្សារ ការប្រែប្រួលខ្សែច្រវាក់ផ្គត់ផ្គង់ ការប្រកួតប្រជែងកាន់តែខ្លាំង និង តម្រូវការថ្មីៗផ្នែកបច្ចេកវិទ្យា ស្តង់ដា និងបរិស្ថាន, ការពង្រឹង សមត្ថភាពផលិតកម្ម និងសេវាកម្មក្នុងស្រុកកាន់តែមាន សារសំខាន់ចំពោះការពង្រឹងភាពធន់ និងសមត្ថភាពប្រកួតប្រជែងរបស់សេដ្ឋកិច្ចកម្ពុជា៕ អត្ថបទ៖ ពេជ ប៊ុនរ៉ា អេបក្រសួងព័ត៌មាន(MoINFO APP)
២៤ តុលា ២០២៦
ព័ត៌មានសម្តេចធិបតី៖ រាជរដ្ឋាភិបាល នៅនីតិកាលទី៧ បាន និងកំពុងបន្តជំរុញការកែទម្រង់ការពារជាតិឱ្យកាន់តែរឹងមាំបន្ថែមទៀត
AKP កំពង់ស្ពឺ ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៦–សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាថ្លែងថា រាជរដ្ឋាភិបាល នៅនីតិកាលទី៧ បាន និងកំពុងបន្តជំរុញការកែទម្រង់ការពារជាតិឱ្យកាន់តែរឹងមាំបន្ថែមទៀត ដោយអភិក្រមនៅក្នុងការកែទម្រង់ គឺផ្អែកទៅលើកំណែទម្រង់ដើម្បីពង្រឹងនៅខាងក្នុង និងកិច្ចសហប្រតិបត្តិការ ដើម្បីពង្រីកមិត្តនៅខាងក្រៅ។ ការថ្លែងបញ្ជាក់របស់សម្តេចធិបតី នាយករដ្ឋមន្ត្រីយ៉ាងដូច្នេះ ក្នុងពិធីអបអរសាទរខួប ២០ឆ្នាំ នៃការបញ្ជូនកងកម្លាំងកងយោពលខេមរភូមិន្ទចូលរួមបំពេញបេសកកម្មរក្សាសន្តិភាពអង្គការសហប្រជាជាតិ និងសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការសមិទ្ធផលនានានៅសាលាហ្វឹកហ្វឺនកងកម្លាំងរក្សាសន្តិភាពពហុជាតិ ស្ថិតក្នុងស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៦។
២៤ តុលា ២០២៦
ព័ត៌មានកម្ពុជាជំរុញប្រព័ន្ធទទួលស្គាល់មន្ទីរពិសោធន៍ ដើម្បីពង្រឹងគុណភាពនៃការវិភាគម្ហូបអាហារ
រាជធានីភ្នំពេញ ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៦ — គណៈកម្មាធិការមន្ទីរពិសោធន៍វិភាគម្ហូបអាហារ កំពុងជំរុញការអភិវឌ្ឍប្រព័ន្ធទទួលស្គាល់មន្ទីរពិសោធន៍រដ្ឋ និងឯកជន ដើម្បីពង្រឹងទំនុកចិត្តលើលទ្ធផលតេស្ត និងពង្រីកសេវាធ្វើតេស្ត ឱ្យកាន់តែខិតជិតតំបន់កែច្នៃ និងតំបន់ទេសចរណ៍សំខាន់ៗ។
២៤ តុលា ២០២៦
