ព័ត៌មាន
ព័ត៌មានمعالي نائب رئيس الوزراء وزير الخارجية براك سوخون: استعادة العلاقات الدبلوماسية الكمبودية-التايلاندية أساسية لتسوية الخلافات بالوسائل السلمية
بنوم بنه - ٢٢ أيلول/أكتوبر ٢٠٢٦م- وكالة الأنباء الكمبودية أكد، معالي نائب رئيس الوزراء وزير الخارجية والتعاون الدولي في مملكة كمبوديا براك سوخون، أهمية استعادة العلاقات الدبلوماسية بين كمبوديا وتايلاند، مشيرا إلى أن تعزيز التمثيل الدبلوماسي من شأنه أن يساعد البلدين على تسوية خلافاتهما بالوسائل السلمية، وتجنب سوء الفهم، وتعزيز التعاون الثنائي.
២២ តុលា ២០២៦
ព័ត៌មានكمبوديا وكرواتيا توقعان اتفاقيتين لتعزيز التعاون الثنائي بين البلدين
بنوم بنه - ٢٢ أيلول/أكتوبر ٢٠٢٦م- وكالة الأنباء الكمبودية أجرى، معالي نائب رئيس الوزراء وزير الخارجية والتعاون الدولي في مملكة كمبوديا براك سوخون، ونظيره الكرواتي معالي الدكتور غوردان غرليتش رادمان، مباحثات ثنائية في العاصمة الكمبودية بنوم بنه، يوم الثلاثاء الماضي بمقر الوزارة، أكدا خلالها التزامهما بمواصلة تعزيز التعاون وتوسيع آفاقه بين البلدين.
២២ តុលា ២០២៦
ព័ត៌មានលទ្ធផលជំរឿនសេដ្ឋកិច្ចឆ្នាំ២០២២ រួមចំណែកប្រមាណ ៦៣% នៃផលិតផលក្នុងស្រុកសរុប និងផ្ដល់ការងារលើសពី ៧០%
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានលើកឡើងថា សហគ្រាសធុនមីក្រូ តូច និងមធ្យម (ឬហៅកាត់ថា MSMEs) គឺជា «ឆ្អឹងខ្នងនៃសេដ្ឋកិច្ចជាតិ» និងជាដៃគូដ៏សំខាន់របស់រាជរដ្ឋាភិបាល ក្នុងការបង្កើតការងារ បង្កើនចំណូលគ្រួសារ ជំរុញផលិតកម្មក្នុងស្រុក និងពង្រឹងភាពធន់នៃសេដ្ឋកិច្ច។
២២ តុលា ២០២៦
ព័ត៌មានចិនបញ្ជូនក្រុមស្រាវជ្រាវដំណាំស្វាយចន្ទី ចុះអនុវត្តការងារដោយផ្ទាល់នៅតាមចម្ការខេត្តកំពង់ធំ ដើម្បីលើកម្ពស់ផលិកម្ម
ឯកឧត្តម វ៉ាង វិនពីន (WANG Wenbin) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា បានសរសេរលើបណ្តាញសង្គមការផ្លូវការនាថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៦នេះថា ក្រុមស្រាវជ្រាវដំណាំស្វាយចន្ទីនៃការិយាល័យធនធានដំណាំតំបន់ត្រូពិកនៃបណ្ឌិត្យសភាវិទ្យាសាស្ត្រកសិកម្មតំបន់ត្រូពិកក្នុងប្រទេសចិន បានចុះអនុវត្តការងារដោយផ្ទាល់នៅតាមចម្ការ នៅក្នុងខេត្តកំពង់ធំ។ ក្រុមការងារនេះបានណែនាំកសិករក្នុងតំបន់ឱ្យកែលម្អនូវទីតាំងសាកល្បងដែលជាចម្ការស្វាយចន្ទីចាស់ៗ។
២២ តុលា ២០២៦
ព័ត៌មានអាជ្ញាធរជាតិព្រះវិហារ ចាប់ផ្តើមគម្រោងសង្គ្រោះបន្ទាន់ ដំណាក់កាលទី២ លើ ២៩ ទីតាំង ដើម្បីការពាររចនា សម្ព័ន្ធប្រាសាទ
អាជ្ញាធរជាតិព្រះវិហារ តាមរយៈអ្នកជំនាញនៃ នាយកដ្ឋានអភិរក្ស និងបុរាណវិទ្យា បានបើកការដ្ឋាន អនុវត្ត «គម្រោងអន្តរាគមន៍ទល់ទ្រសង្គ្រោះបន្ទាន់ ប្រាសាទព្រះវិហារ ដំណាក់កាលទី២» ជាផ្លូវការលើ ទីតាំងសរុបចំនួន ២៩ កន្លែង កាលពីថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៦ ។គម្រោងអន្ដរាគមន៍ទល់ទ្រសង្គ្រោះបន្ទាន់ ប្រាសាទព្រះវិហារមានគោលបំណងដើម្បីទប់ស្កាត់ការដួលរលំ និងការខូចខាតរចនាសម្ព័ន្ធសំណង់ប្រាសាទ ការពារតម្លៃបេតិកភណ្ឌប្រវត្តិសាស្តដើម្បីធានាថាប្រាសាទព្រះវិហារនៅតែរឹងមាំ និងមានសុវត្ថិភាព មុននឹងឈានដល់ការជួសជុលនាពេលអនាគត។
២២ តុលា ២០២៦
ព័ត៌មានវឌ្ឍនភាពនៃកិច្ចប្រជុំដោះស្រាយវិវាទព្រំដែនសមុទ្ររវាងកម្ពុជា និងថៃ បន្ទាប់ពីបានរៀបចំកិច្ចប្រជុំលើកទី១ នៅសិង្ហបុរី
កាលពីខែកញ្ញា និងកិច្ចប្រជុំលើកទី២ នៅទីក្រុងឡាអេ បញ្ចប់កាលពីថ្ងៃទី១៨ខែតុលា ឆ្នាំ២០២៦ កន្លងទៅនេះក្រោមយន្តការផ្សះផ្សាដោយបង្ខំ នៃអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ ដើម្បីដោះស្រាយវិវាទព្រំដែនសមុទ្ររវាងកម្ពុជា និងថៃ គឺភាគីទាំង២បានសម្រេចនឹងបើកកិច្ចប្រជុំលើកទី៣ នៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី ចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៦ខាងមុខនេះទៀត។ ចំពោះវឌ្ឍនភាពនៃកិច្ចប្រជុំដោះស្រាយវិវាទព្រំដែនសមុទ្ររវាងកម្ពុជា និងថៃ កន្លងមកនេះ គឺភាគីកម្ពុជា និងថៃ បានឯកភាពទទួលយកតាមការណែនាំរបស់គណៈកម្មការផ្សះផ្សា ដោយបានព្រមព្រៀងគ្នាតែងតាំងតំណាងជាន់ខ្ពស់ ឬទូតពិសេសឡើងវិញ ក្នុងគោលបំណងស្តារទំនាក់ទំនងការទូត និងបង្កើតបរិយាកាសនយោបាយអំណោយផល ជំរុញឱ្យការចរចាផ្លូវការទៅមុខបានលឿន។ ទន្ទឹមនេះ កិច្ចប្រជុំលើកទី២ នៅទីក្រុងឡាអេប្រទេសហូឡង់ ថ្មីៗនេះបាននាំឲ្យភាគីកម្ពុជា និងថៃ ឈានទៅអនុវត្តវិធានការកសាងទំនុកចិត្ត ដើម្បីកាត់បន្ថយភាពតានតឹង ដោយបានឯកភាព ដាក់កម្រិតនៃការផ្សាយព័ត៌មានជាសាធារណៈ ដើម្បីជៀសវាងការបកស្រាយខុស ជៀសវាងការចោទប្រកាន់គ្នា ដោយភាគីទាំងពីរត្រូវផ្អាកការចេញសេចក្តីថ្លែងការណ៍ ឬការចោទប្រកាន់ណាមួយនៅលើវេទិកាអន្តរជាតិ ដែលអាចធ្វើឱ្យប៉ះពាល់ដល់ដំណើរការសម្រុះសម្រួល ព្រមបង្ការរាល់សកម្មភាពនានានៅលើផ្ទៃសមុទ្រដែលអាចបង្កជាជម្លោះយោធា។ ទន្ទឹមនេះគណៈកម្មការផ្សះផ្សាក៏បានស្នើឱ្យភាគីទាំងពីរបង្ហាញភស្តុតាង និងពន្យល់ពីគោលបំណង ព្រមទាំងគោលការណ៍ផ្លូវច្បាប់រៀងៗខ្លួន ជុំវិញការទាមទារលើតំបន់ខ្ពង់រាបបាតសមុទ្រ និងព្រំប្រទល់សមុទ្រ។ យោងតាមលទ្ធផលនៃកិច្ចប្រជុំនៅទីក្រុងឡាអេបានឲ្យដឹងទៀតថា ប្រទេសកម្ពុជា និងថៃបានព្រមព្រៀងគ្នាបង្កើតខ្សែទូរស័ព្ទបន្ទាន់រវាងមេបញ្ជាការកងទ័ពជើងទឹកនៃប្រទេសទាំងពីរ ដើម្បីទប់ស្កាត់ហេតុការណ៍ផ្សេងៗដែលអាចកើតឡើងនៅក្នុងតំបន់ដែនទឹកដែលមានជម្លោះ និងសម្បូរទៅដោយធនធានថាមពល ស្ថិតក្នុងឈូងសមុទ្រថៃ។ សូមរម្លឹកថា កិច្ចចរចាព្រំដែនសមុទ្រដើម្បីដោះស្រាយបញ្ហាតំបន់ត្រួតស៊ីគ្នារវាងកម្ពុជានិងថៃ នេះ ត្រូវបានប្តូរមកប្រើប្រាស់យន្តការអន្តរជាតិ UNCLOS វិញ បន្ទាប់ពីប្រទេសថៃបានសម្រេចលុបចោលអនុស្សរណៈនៃការយោគយល់គ្នាឆ្នាំ២០០១ ជាឯកតោភាគី កាលពីពាក់កណ្តាលឆ្នាំ២០២៦ កន្លងទៅ៕ អត្ថបទ៖ ពេជ ប៊ុនរ៉ា អេបក្រសួងព័ត៌មាន(MoINFO APP)
២២ តុលា ២០២៦
ព័ត៌មានរាជរដ្ឋាភិបាលបង្កើនកម្លាំងដល់ការអភិវឌ្ឍន៍សហគ្រាស ធុនមីក្រូ តូច និងមធ្យមនៅកម្ពុជា
កាលពីថ្ងៃទី១៥កញ្ញា២០២៦រាជរដ្ឋាភិបាលបានចេញអនុក្រឹត្យស្តីពីការបង្កើតគណៈកម្មាធិការដឹកនាំ ការអនុវត្តយុទ្ធសាស្ត្រជាតិអភិវឌ្ឍន៍សហគ្រាស ធុនមីក្រូ តូច និងមធ្យម ដែលមានសមាសភាពមកពីគ្រប់ស្ថាប័នពាក់ព័ន្ធដើម្បីដឹកនាំ, សម្របសម្រួល និងដោះស្រាយបញ្ហាជារចនាសម្ព័ន្ធ និងបញ្ហាផ្សេងៗ ដែលមានលក្ខណៈអន្តរ- ស្ថាប័ន ដើម្បីអភិវឌ្ឍសហគ្រាសធុនមីក្រូ តូច និងមធ្យម ព្រមទាំងពិនិត្យ និងរៀបចំជម្រើសគោលនយោបាយ និងយុទ្ធសាស្ត្រ សម្រាប់ដោះស្រាយបញ្ហាប្រឈមនៃការ អភិវឌ្ឍសហគ្រាសធុនមីក្រូ តូច និងមធ្យម។ ការបង្កើតគណៈកម្មាធិការដឹកនាំនេះបានធ្វើឡើងបន្ទាប់ពីរាជរដ្ឋាភិបាលកាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៦បានឯកភាពលើ«យុទ្ធសាស្ត្រជាតិស្តីពីការអភិវឌ្ឍសហគ្រាសធុនមីក្រូ តូច និងមធ្យម ឆ្នាំ២០២៦-២០៣០»ដែលជាផែនទីបង្ហាញផ្លូវដ៏មុតស្រួច ក្នុងការកសាងមូលដ្ឋានរឹងមាំជូន សហ គ្រាស ដើម្បីពង្រឹងគ្រឹះអាជីវកម្មរបស់សហគ្រាសធុនមីក្រូ តូច និងមធ្យម ឱ្យមានភាពធន់ និងចីរភាព ពង្រីកសមត្ថភាពផលិតកម្មក្នុងស្រុក ដើម្បីបំពេញតម្រូវការទីផ្សារជាតិ និងកាត់បន្ថយការនាំចូលទំនិញពីបរទេស ព្រមទាំង ជំរុញការតភ្ជាប់ផលិតផល និងសេវាកម្មរបស់កម្ពុជាទៅក្នុងខ្សែច្រវាក់តម្លៃក្នុងតំបន់ និងអន្តរជាតិ។ ហើយនៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៦នេះយុទ្ធសាស្ត្រជាតិនេះ ត្រូវបានប្រកាសដាក់ឱ្យអនុវត្ត ជាផ្លូវការក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ដែលបង្ហាញអំពីការប្រឹងប្រែង ជំរុញការអភិវឌ្ឍសហគ្រាសធុនមីក្រូ តូច និង មធ្យមកម្ពុជា ឱ្យក្លាយជាមូលដ្ឋានគ្រឹះ និងជាកម្លាំងចលករដ៏រឹងមាំ នៃកំណើន សេដ្ឋកិច្ច ជាតិ ដែលនាំមកនូវវឌ្ឍនភាពសង្គម និងវិបុលភាពសម្រាប់ប្រជាជាតិកម្ពុជា។ យោងតាមយុទ្ធសាស្ត្រជាតិស្តីពីការអភិវឌ្ឍសហគ្រាសធុនមីក្រូ តូច និងមធ្យម ឆ្នាំ២០២៦-២០៣០ បានឲ្យដឹងថាបានរៀបចំឡើងដោយ ឈរលើសសរស្តម្ភ យុទ្ធសាស្ត្រចំនួន៤សំខាន់ៗ រួមមាន៖ ទី១៖ ការកែលម្អបរិស្ថានធុរកិច្ច និងនិយ័តកម្មផ្នែកច្បាប់ ទី២៖ ការលើកកម្ពស់សមត្ថភាពផលិតកម្ម សេវាកម្ម និងការចាប់យកបច្ចេកវិទ្យា និងនវានុវត្តន៍ ទី៣៖ ការបង្កើនសមត្ថភាពប្រកួតប្រជែងក្នុងទីផ្សារជាតិ និងអន្តរជាតិ ទី៤៖ ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធគាំទ្រទាំងផ្នែករឹង និងផ្នែកទន់។ ទន្ទឹមនេះយុទ្ធសាស្ត្រជាតិនេះមានយន្តការគាំទ្រហិរញ្ញវត្ថុចំពោះសហគ្រាសធុនមីក្រូ តូច និងមធ្យម នៅកម្ពុជាតាមរយះការផ្តល់ កញ្ចប់ឥណទាន កញ្ចប់ជំនួយឥតសំណង និងទុនបណ្តាក់ ជំនួយបច្ចេកទេស និងការបណ្តុះបណ្តាលជំនាញ ព្រមទាំងការលើកទឹកចិត្តផ្នែកពន្ធដារនិងការចុះបញ្ជីផងដែរ។ យោងតាមជំរឿនសេដ្ឋកិច្ចកម្ពុជា ឆ្នាំ២០២២បានឲ្យដឹងថា កម្ពុជាមាន មូលដ្ឋានអាជីវកម្ម និងសហគ្រាសសរុបប្រមាណ ៧៥៣ ៦៧០មូលដ្ឋាន ក្នុងនោះចំនួន៦០ ៥០៣ ជាសហគ្រាសធុនតូច និងមធ្យមដែលវិស័យនេះទាំងមូលបាន ផ្តល់ការងារដល់ប្រជាពលរដ្ឋប្រមាណ ២,៩៨លាននាក់ ក្នុងនោះស្ត្រីមានជាង ១,៨៤ លាននាក់ ស្មើនឹងជាង ៦០ភាគរយ នៃកម្លាំងពលកម្មសរុប។ សហគ្រាសធុនមីក្រូ តូច និងមធ្យម ត្រូវបានប៉ាន់ប្រមាណថា បានរួមចំណែកប្រមាណ ៦៣ភាគរយ នៃផលិតផលក្នុងស្រុកសរុប (GDP) និងផ្តល់ការងារលើសពី ៧០ភាគរយ នៃការងារក្រៅពីវិស័យ កសិកម្ម៕ អត្ថបទ៖ ពេជ ប៊ុនរ៉ា អេបក្រសួងព័ត៌មាន(MoINFO APP)
២២ តុលា ២០២៦
ព័ត៌មានក្រសួងព័ត៌មាន នឹងរៀបចំវគ្គបណ្តុះបណ្តាលស្តីពី «ការលើកកម្ពស់ការអនុវត្តច្បាប់ និងលិខិតបទដ្ឋានគតិយុត្តសម្រាប់អ្នកសារព័ត៌មាន» សម្រាប់សិក្ខាកាមចំនួន ៣០០នាក់ ចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៦
ក្រសួងព័ត៌មាន នឹងរៀបចំវគ្គបណ្តុះបណ្តាលស្តីពី «ការលើកកម្ពស់ការអនុវត្តច្បាប់ និងលិខិតបទដ្ឋានគតិយុត្តសម្រាប់អ្នកសារព័ត៌មាន» សម្រាប់សិក្ខាកាមចំនួន ៣០០នាក់ ចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងព័ត៌មាន។
២២ តុលា ២០២៦
ព័ត៌មានمطار تيتشو الدولي يستضيف معرض الفرنكوفونية قبيل انعقاد القمة العشرين للفرنكوفونية
بنوم بنه - ٢٢ أيلول/أكتوبر ٢٠٢٦م- وكالة الأنباء الكمبودية يستضيف، مطار تيتشو الدولي، معرض الفرنكوفونية خلال الفترة من ١٧ أكتوبر الجاري إلى ٣٠ نوفمبر المقبل، احتفاء بالروابط التاريخية العريقة بين كمبوديا والعالم الناطق بالفرنسية، وذلك قبيل انعقاد القمة العشرين للفرنكوفونية.
២២ តុលា ២០២៦
