ព័ត៌មាន
ព័ត៌មានكمبوديا تنظم حفل استقبال للتواصل بين رجال الأعمال لتعزيز نفاذ منتجاتها إلى الأسواق الأوروبية
بنوم بنه - ٢٢ أيلول/أكتوبر ٢٠٢٦م- وكالة الأنباء الكمبودية نظمت، مملكة كمبوديا في ١٩ أكتوبر الجاري، حفل استقبال للتواصل وبناء الشراكات بين رجال الأعمال، وذلك على هامش مشاركتها في معرض باريس سيال بهدف تعزيز فرص وصول المنتجات الكمبودية إلى أسواق الاتحاد الأوروبي.
២២ តុលា ២០២៦
ព័ត៌មានសម្តេចធិបតីនាយករដ្ឋមន្ត្រី អញ្ជើញជាអធិបតីពិធីប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការ “យុទ្ធសាស្រ្តជាតិស្តីពីការអភិវឌ្ឍសហគ្រាសធុនមីក្រូ តូច និងមធ្យម ឆ្នាំ២០២៦-២០៣០”
AKP ភ្នំពេញ ថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៦--សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ពិធីប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការ “យុទ្ធសាស្រ្តជាតិស្តីពីការអភិវឌ្ឍសហគ្រាសធុនមីក្រូ តូច និងមធ្យម ឆ្នាំ២០២៦-២០៣០” នាព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ។ រូបថត៖ គល់ រ៉េននី
២២ តុលា ២០២៦
ព័ត៌មានភ្ញៀវទេសចរបរទេសជិត ៩០០នាក់ចូលមកទស្សនកិច្ចកម្ពុជាតាមច្រកកំពង់ផែសមុទ្រ
AKP ព្រះសីហនុ ថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៦ -- នាវាទេសចរណ៍បរទេសមួយគ្រឿង មានឈ្មោះ Viking Venus នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២២ ខែតុលា ឆ្នាំ២០២៦ នេះ បាននាំភ្ញៀវទេសចរបរទេសចម្រុះជាតិសាសន៍ជិត ៩០០នាក់ ចូលសំចតធ្វើទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជារយៈពេល ២ថ្ងៃ នៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៦។ យោងតាមមន្ត្រីនគរបាលអន្តោប្រវេសន៍្តច្រកទ្វាអន្តរជាតិកំពង់ផែស្វយ័តក្រុងព្រះ សីហនុ បានឱ្យដឹងថា នាវាទេសចរណ៍ Viking Venus មានសញ្ជាតិន័រវេស មានបណ្តោយ ២២៨,៣០ម៉ែត្រ ទទឹង ២៨,៨០ម៉ែត្រ ជម្រភទឹក ៦,៦៥ម៉ែត្រ បាននាំភ្ញៀវទេសចរបរទេសចម្រុះជាតិសាសន៍ចំនួន ៨៥៦នាក់ (ស្រី ៤៤៨នាក់) ស្មើនឹង ២៧សញ្ជាតិ និងមាននាវិកសរុបចំនួន ៤៦៧នាក់ (ស្រី ១១២នាក់) ស្មើនឹង ៣៥សញ្ជាតិ។ នាវាទេសចរណ៍ Viking Venus បានធ្វើដំណើរចាកចេញពីកំពង់ផែប្រទេសវៀតណាម ចូលសំចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ កាលពីវេលាម៉ោង ០៦:៤០នាទីព្រឹកថ្ងៃទី២២ ខែតុលា ២០២៦ ដោយនាវានេះមានគម្រោងចាកចេញពីកំពង់ផែស្វយ័តក្រុងព្រះសីហនុនៅវេលាម៉ោង ១៤:០០នាទីរសៀលថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៦ ឆ្ពោះទៅកាន់កំពង់ផែប្រទេសថៃ។ ភ្ញៀវទេសចរបរទេសដែលធ្វើដំណើរតាមនាវាទេសចរណ៍បរទេស Viking Venus ដែលមានសញ្ជាតិច្រើនជាងគេមានដូចជា អាម៉េរិក មានចំនួន ៦៨៦នាក់ (ស្រី ៣៦៤នាក់) និងអូស្រ្តាលី មានចំនួន ៥២នាក់ (ស្រី២៥នាក់)។ ភ្ញៀវទេសចរមកពីខេត្តសៀមរាបបន្តដំណើតាមនាវា Viking Venus មានចំនួន ២៥នាក់ (ស្រី ១៤នាក់) ស្មើនឹង ២សញ្ជាតិ។ នេះជាការចូលចតរបស់នាវាទេសចរណ៍បរទេសលើកទី២ ក្នុងរដូវវស្សានេះ ហើយក៏បង្ហាញថា រដូវប្រាំងចូលមកដល់ នាវាទេសចរបរទេសនាំភ្ញៀវទេសចរបរទេសចូលមកកម្ពុជាតាមនាវា ភាគច្រើនភ្ញៀវទេសចរមកពីប្រទេសអ៉ឺរ៉ុបធ្វើទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា ជាពិសេសមកកាន់ខេត្តព្រះសីហនុ ស្របតាមគោលនយោបាយ និងយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលកម្ពុជា ដែលបានចាត់ទុកវិស័យទេសចរណ៍គ្មានផ្សែងជាមាសបៃតងក្នុងការចូលរួមចំណែកបង្កើនកំណើនសេដ្ឋកិច្ចជាតិ និងសេដ្ឋកិច្ចគ្រួសារ។ ចំពោះទីតាំងសម្រាប់ភ្ញៀវទេសចរធ្វើដំណើរកម្សាន្តមានដូចជា ភូមិអ្នកនេសាទទំនប់រលក ទីប្រជុំជនផ្សារ រមណីយដ្ឋានវប្បធម៌ (វត្តអារាម) តំបន់ឆ្នេរសមុទ្រដ៏ស្រស់ស្អាត និងរូបសំណាកក្នុងខេត្តព្រះសីហនុជាដើម។ សូមបញ្ជាក់ថា ការមកដល់នៃភ្ញៀវទេសចរបរទេសមកពីអឺរ៉ុបនាពេលនេះ មានការទទួលស្វាគមន៍ពីលោកអភិបាលរងខេត្តព្រះសីហនុ និងមន្ត្រីពាក់ព័ន្ធ៕ ដោយ៖ ងូ សុមុនី
២២ តុលា ២០២៦
ព័ត៌មានឯកឧត្តម ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃនិយ័តករមូលបត្រកម្ពុជា (ន.ម.ក.) បានដឹកនាំសហការីចូលរួមកិច្ចប្រជុំកំពូលអភិបាលកិច្ចសាជីវកម្មអាស៊ាន នៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីន
នារសៀលថ្ងៃអង្គារ ៩កើត ខែអស្សុជ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២០ ខែតុលា គ.ស.២០២៦ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ ឯកឧត្តម ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃនិយ័តករមូលបត្រកម្ពុជា (ន.ម.ក.) បានដឹកនាំសហការីចូលរួមកិច្ចប្រជុំកំពូលអភិបាលកិច្ចសាជីវកម្មអាស៊ាន ក្រោមមូលបទស្ដីពី “Navigating Our Future Together: Charting the Next Course for Corporate Governance in ASEAN” នៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីន។
២២ តុលា ២០២៦
ព័ត៌មានក្រសួងបរិស្ថាន និងក្រសួងអប់រំ ចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នារ ស្ដីពី «ការកាត់បន្ថយការបង្កើតសំណល់ប្លាស្ទិកនៅតាមគ្រឹះស្ថានសិក្សា»
នារសៀលថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៦ នៅវិទ្យាស្ថានជាតិអប់រំ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានអញ្ជើញជាសហអធិបតីក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នារវាងក្រសួងបរិស្ថាន និងក្រសួងអប់រំ យុវជន និងកីឡា ស្ដីពី «ការកាត់បន្ថយការបង្កើតសំណល់ប្លាស្ទិកនៅតាមគ្រឹះស្ថានសិក្សា» ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំនៃក្រសួងទាំងពីរ គណៈគ្រប់គ្រងគ្រឹះស្ថានសិក្សា លោកគ្រូ អ្នកគ្រូ និងភាគីពាក់ព័ន្ធ។
២២ តុលា ២០២៦
ព័ត៌មានកម្ពុជា និងឡាវ ជំរុញការតភ្ជាប់បណ្តាញទេសចរណ៍រវាងវិស័យសាធារណៈ និងឯកជន ដើម្បីបង្កើនលំហូរភ្ញៀវទេសចរ និងពង្រីកឱកាសធុរកិច្ច និងការវិនិយោគទេសចរណ៍ ក្នុងឱកាសអបអរសាទរខួប ៧០ឆ្នាំ នៃទំនាក់ទំនងការទូតកម្ពុជា-ឡាវ
ទីក្រុងប៉ាកសេ ខេត្តចំប៉ាសាក់ សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ៖ ដោយទទួលបានគោលការណ៍អនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីរាជរដ្ឋាភិបាលកម្ពុជា ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ រួមជាមួយលោកជំទាវ ស៊ួនសាវ៉ាន់ វិញ៉ាខេត រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងទេសចរណ៍នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ បានអញ្ជើញជាគណៈអធិបតីក្នុងពិធីបើកកម្មវិធីតភ្ជាប់បណ្តាញទំនាក់ទំនងរវាងវិស័យសាធារណៈ និងវិស័យឯកជនក្នុងវិស័យទេសចរណ៍ ដើម្បីអបអរសាទរខួប ៧០ឆ្នាំ នៃទំនាក់ទំនងការទូតកម្ពុជា-ឡាវ ឆ្នាំ២០២៦ ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម សរ សុពុត្រា អភិបាលខេត្តស្ទឹងត្រែង និងឯកអគ្គរដ្ឋទូតប្រចាំប្រទេសទាំងពីរ ព្រមទាំងតំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ និងវិស័យឯកជននៃប្រទេសទាំងពីរប្រមាណ ២០០នាក់។
២២ តុលា ២០២៦
ព័ត៌មានអាស៊ានបញ្ជាក់នូវការប្តេជ្ញាចិត្តក្នុងការប្រយុទ្ធប្រឆាំងនឹងការជួញដូរអាវុធខុសច្បាប់ និងគាំទ្រកិច្ចខិតខំប្រឹងប្រែងរបស់មជ្ឈមណ្ឌលតំបន់អាស៊ានសម្រាប់សកម្មភាពមីន
ឯកឧត្តម កែវ ឈា ឯកអគ្គរាជទូត និងជាតំណាងអចិន្ត្រៃយ៍កម្ពុជា ប្រចាំនៅអង្គការសហប្រជាជាតិ(អ.ស.ប.) នាថ្ងៃទី២១ ខែតុលា ឆាំ្ន២០២៦នេះ បានចូលរួមធ្វើសេចក្តីថ្លែងការណ៍ក្នុងនាមអាស៊ាន នៅក្នុងកិច្ចពិភាក្សាក្រោមប្រធានបទ “អាវុធទូទៅ” របស់គណៈកម្មាធិការទទួលបន្ទុកការរំសាយសព្វាវុធ និងសន្តិសុខអន្តរជាតិ (គណៈកម្មាធិការទី១) នៅទីស្នាក់ការអ.ស.ប. ទីក្រុងញូវយ៉ក ។
២២ តុលា ២០២៦
ព័ត៌មានសម្ដេចធិបតី ហ៊ុន ម៉ាណែត សម្ដែងការរីករាយក្នុងការប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការ«យុទ្ធសាស្ត្រជាតិ ស្តីពីការអភិវឌ្ឍសហគ្រាសធុនមីក្រូ តូច និងមធ្យម ឆ្នាំ២០២៦-២០៣០»
AKP ភ្នំពេញ ថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៦--សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានបង្ហាញការរីករាយក្នុងការអញ្ជើញជាអធិបតីភាពក្នុងពិធីប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវ «យុទ្ធសាស្ត្រជាតិស្តីពីការអភិវឌ្ឍសហគ្រាសធុនមីក្រូ តូច និងមធ្យម ឆ្នាំ២០២៦-២០៣០» នាព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៦ នេះ នៅសណ្ឋាគារ សុខាភ្នំពេញ។
២២ តុលា ២០២៦
ព័ត៌មានសេចក្តីប្រកាសព័ត៌មាន ឯកអគ្គរាជទូតកម្ពុជា ពិភាក្សាអំពីកិច្ចសហប្រតិបត្តិការលើការអភិវឌ្ឍធនធានមនុស្ស ជាមួយក្រុមហ៊ុន TOKO Electrical Construction និងក្រុមហ៊ុន KJP Kakehashi
២២ តុលា ២០២៦
