ព័ត៌មាន
ព័ត៌មានCambodian Ambassador Discusses Cooperation in Human Resource Development with TOKO Electrical Construction and KJP Kakehashi
២២ តុលា ២០២៦
ព័ត៌មានឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី៖ ការចុះជំរឿនមន្ត្រីត្រូវធានាថា មិនឱ្យប៉ះពាល់ដល់ការផ្តល់សេវាជូនប្រជាពលរដ្ឋ
ខេត្តកំពត៖ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បានគូសបញ្ជាក់ពីសារៈសំខាន់នៃការធ្វើជំរឿនមន្ត្រី ដែលត្រូវអនុវត្តឱ្យបានរលូន និងមានប្រសិទ្ធភាព ដោយមិនឱ្យមានការប៉ះពាល់ដល់សេវាសាធារណៈជូនប្រជាពលរដ្ឋឡើយ។ ការលើកឡើងនេះ ធ្វើឡើងក្នុងឱកាសដែលឯកឧត្តមដឹកនាំគណៈប្រតិភូ ចុះពិនិត្យការចាប់ផ្តើមយុទ្ធនាការជំរឿនមន្ត្រីសុខាភិបាលជាលើកដំបូង នៅមណ្ឌលសុខភាពកំពង់គ្រែង ខេត្តកំពត។
២២ តុលា ២០២៦
ព័ត៌មានស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន ជូនដំណឹងពីការព្រមានបន្ទាន់កម្រិតទី៥ អំពីភ្លៀងធ្លាក់ខ្លាំងនៅក្នុងទីក្រុង Koyoshigawa នៃខេត្ត Akita
ស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសជប៉ុន បានឱ្យដឹងថា នៅព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៦នេះ ទីភ្នាក់ងារឧតុនិយមជប៉ុនបានចេញការព្រមានបន្ទាន់កម្រិតទី៥ ចំពោះការភ្លៀងធ្លាក់ខ្លាំងសម្រាប់ទីក្រុង Koyoshigawa ក្នុងខេត្ត Akita។ ស្ថានភាពនេះអាចបណ្តាលអោយមានទឹកជំនន់នៅតាមបណ្តោយទន្លេ Koyoshigawa។ មកទល់ពេលនេះ ទឹកជំនន់បានកើតមាននៅក្នុងទីក្រុង Yurihonjoរួចហើយ។ ទីភ្នាក់ងារឧតុនិយមជប៉ុន បានអំពាវនាវឱ្យមានការប្រុងប្រយ័ត្នអំពីផលប៉ះពាល់នៃភ្លៀងធ្លាក់ខ្លាំង ដែលបណ្តាលអោយមានទឹកជំនន់ និងការបាក់ដីនេះ។ មន្ត្រីទីភ្នាក់ងារទទូចឱ្យប្រជាពលរដ្ឋចាត់វិធានការសង្គ្រោះជាបន្ទាន់ និងជម្លៀសទៅកាន់ទីតាំងដែលមានសុវត្ថិភាព។
២២ តុលា ២០២៦
ព័ត៌មានព្រឹត្តិបត្រព័ត៌មានកម្ពស់ទឹក ម៉ោង ៧ព្រឹក ថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៦ នៅតាមបណ្ដាស្ថានីយជលសាស្ត្រ
២២ តុលា ២០២៦
ព័ត៌មានស្ថានភាពធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជា សម្រាប់ថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៦
២២ តុលា ២០២៦
ព័ត៌មានប្រធានតំណាងទីភ្នាក់ងារ JICA ចប់អាណត្តិ កោតសរសើរសមិទ្ធផលនៃភាពជាដៃគូក្នុងវិស័យទឹកស្អាត
រាជធានីភ្នំពេញ ថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៦ — ប្រធានតំណាងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន (JICA) ប្រចាំកម្ពុជា ដែលនឹងបញ្ចប់អាណត្តិ លោក Sanui Kazumasa បានកោតសរសើរសមិទ្ធផលនៃភាពជាដៃគូជាមួយក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ពិសេសក្នុងការពង្រីកការផ្គត់ផ្គង់ទឹកស្អាត ក្នុងជំនួបជម្រាបលាជាមួយឯកឧត្តមរដ្ឋមន្ត្រី ហែម វណ្ណឌី កាលពីថ្ងៃពុធ។
២២ តុលា ២០២៦
ព័ត៌មានឯកឧត្តម សុខ សូកេន ផ្តល់អនុសាសន៍សំខាន់ៗមួយចំនួន ក្នុងការរៀបចំឯកសារទស្សនាទាននៃការរៀបចំ «ច្បាប់ស្តីពីអធិការកិច្ច»
ឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងអធិការកិច្ច បានអញ្ជើញដឹកនាំកិច្ចប្រជុំជាមួយថ្នាក់ដឹកនាំពាក់ព័ន្ធ ដើម្បីពិនិត្យ និងពិភាក្សាលើវឌ្ឍនភាពនៃការរៀបចំឯកសារទស្សនាទាននៃការរៀបចំ «ច្បាប់ស្តីពីអធិការកិច្ច» នៅទីស្ដីការក្រសួង នាថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៦។ ក្នុងឱកាសនេះ អង្គប្រជុំបានស្តាប់ ពិភាក្សា ផ្លាស់ប្តូរយោបល់ និងផ្តល់ធាតុចូលនិងទស្សនទានគន្លឹះសំខាន់ៗយ៉ាងផុសផុលទាំងទិដ្ឋភាពបច្ចេកទេស ច្បាប់និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធលើវឌ្ឍនភាពនៃការរៀបចំការរៀបចំឯកសារទស្សនាទាននៃការរៀបចំ «ច្បាប់ស្តីពីអធិការកិច្ច» ឱ្យកាន់តែមានភាពពេញលេញ។
២២ តុលា ២០២៦
ព័ត៌មានព្យុះទី៣០ ឈ្មោះ ចម្ពី(Champi)T2630 វិវត្តទៅជាព្យុះសង្ឃរា នៅតែបន្តមានឥទ្ធិពលលើរបបខ្យល់មូសុងនិរតី ដែលបក់លើឈូងសមុទ្របេងហ្គាល សមុទ្រអាន់ដាម៉ាន់ សមុទ្រចិនខាងត្បូង អាងទន្លេមេគង្គ និងកម្ពុជា
២២ តុលា ២០២៦
ព័ត៌មានព្រឹកនេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងអញ្ជើញប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការ «យុទ្ធសាស្ត្រជាតិស្តីពីការអភិវឌ្ឍសហគ្រាសធុនមីក្រូ តូច និងមធ្យម ឆ្នាំ២០២៦-២០៣០»
AKP ភ្នំពេញ ថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៦--សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃព្រហស្បតិ៍ ១១កើត ខែអស្សុជ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៦នេះ នឹងអញ្ជើញជាអធិបតី ក្នុងពិធីប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការ «យុទ្ធសាស្ត្រជាតិស្តីពីការអភិវឌ្ឍសហគ្រាសធុនមីក្រូ តូច និងមធ្យម ឆ្នាំ២០២៦-២០៣០» នៅសណ្ឋាគារ សុខាភ្នំពេញ។
២២ តុលា ២០២៦
