ច័ន្ទ ២ វិច្ឆិកា ២០២៦

ព័ត៌មាន

ពិធីប្តូរឯកសារអនុស្សរណៈនៃការយោគយល់គ្នាចំនួន ៧ រវាងកម្ពុជា និងកាហ្សាក់ស្ថានព័ត៌មាន

ពិធីប្តូរឯកសារអនុស្សរណៈនៃការយោគយល់គ្នាចំនួន ៧ រវាងកម្ពុជា និងកាហ្សាក់ស្ថាន

សាធារណរដ្ឋកាហ្សាក់ស្ថាន ព្រឹកថ្ងៃសៅរ៍ ទី១៧ ខែតុលា ឆ្នាំ២០២៦ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញចូលរួមជាអធិបតីជាមួយ ឯកឧត្តម Kassym-Jomart Tokayev ប្រធានាធិបតីនៃសាធារណរដ្ឋកាហ្សាក់ស្ថាន ក្នុងពិធីប្តូរឯកសារអនុស្សរណៈនៃការយោគយល់គ្នាចំនួន៧៖

APP MoINFO

១៨ តុលា ២០២៦

សេចក្តីថ្លែងការណ៍រួម រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋកាហ្សាក់ស្ថានព័ត៌មាន

សេចក្តីថ្លែងការណ៍រួម រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋកាហ្សាក់ស្ថាន

APP MoINFO

១៨ តុលា ២០២៦

ជម្រើសជាតិម៉ូតូទឹកកម្ពុជាមកដល់មាតុប្រទេសវិញ ក្រោយដណ្តើមបានមេដាយ៩គ្រឿងពី  WGP1 Water Jet World Serie 2026 ជុំទី២ នៅអាមេរិកព័ត៌មាន

ជម្រើសជាតិម៉ូតូទឹកកម្ពុជាមកដល់មាតុប្រទេសវិញ ក្រោយដណ្តើមបានមេដាយ៩គ្រឿងពី WGP1 Water Jet World Serie 2026 ជុំទី២ នៅអាមេរិក

AKP កណ្តាល ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៦--ក្រុមម៉ូតូទឹកជម្រើសជាតិ​កម្ពុជាដឹកនាំដោយវីរកីឡាករ សាលី អ៊ូមើត បានវិលត្រឡប់មកដល់មាតុប្រទេសវិញហើយ កាលពីរសៀលថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៦ បន្ទាប់ពីដណ្តើមបានមេដាយសរុប៩គ្រឿងប្រកបដោយមោទកភាពជាតិ ​នៅ​សហរដ្ឋអាមេរិក​ ​ពី​ថ្ងៃ​ទី០៧-១២​ ខែ​តុលា​ ក្នុងការប្រកួត​កីឡា​ម៉ូតូ​ទឹក​ WGP1 Water Jet World Serie 2026 ជុំទី២​។   ដំណើរមកដល់អាកាសយានដ្ឋានអន្តរជាតិតេជោទទួលបានការស្វាគមន៍យ៉ាងកក់ក្តៅពីឯកឧត្តម ណុះ ស្លេះ រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា​ និងជាប្រធានសហព័ន្ធកីឡាម៉ូតូទឹកកម្ពុជា លោក ហួត សេងទ្រី អនុប្រធានសហព័ន្ធ លោក មាស ម៉ាប់ អគ្គលេខាធិការសហព័ន្ធ ព្រមទាំងតំណាងក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ និងឯកឧត្តម ខូវ ឆាយ អគ្គលេខាធិការ អគ្គលេខាធិការ ក្រុមប្រឹក្សាកីឡាកងយោធពលខេមរភូមិន្ទ និងជានាយកមជ្ឈមណ្ឌលកីឡាកងយោធពលខេមរភូមិន្ទ។   ​ក្នុងចំណោមមេដាយចំនួន៩គ្រឿងនេះ ក្នុងនោះមានមេដាយមាស៤គ្រឿង មេដាយប្រាក់៣គ្រឿង និងមេដាយសំរឹទ្ធិ២គ្រឿង។ ចំពោះមេដាយមាស៤គ្រឿងដណ្តើមបានដោយកីឡាករ កៃ វ៉ាន់​ស៊ីដែន​ ឈ្នះមេដាយមាស ១គ្រឿង វិញ្ញាសា Amateur Ski 4 Stroke Lites, កីឡាករ សាលី ហ្វីលីន ឈ្នះមេដាយមាស ១គ្រឿង ​វិញ្ញាសា Amateur Runabout 1100 Limited, កីឡាករ សាលី ហ្វីលីន ឈ្នះមេដាយ មាស ១គ្រឿង ​វិញ្ញាសា​ Pro AM Runabout 1100 Stock និងកីឡាករ សាលី អ៊ូ​មើត​ ឈ្នះមេដាយ មាស ១គ្រឿង លើ​វិញ្ញាសា​ Pro Am Runabout Endurance។   ឯកឧត្តម ណុះ ស្លេះ បានគូសបញ្ជាក់ថា៖ «នេះជាការខិតខំប្រឹងប្រែងរបស់កីឡាករ សាលី អ៊ូមើត ដែលនាំសិស្សប្អូនៗជាច្រើននាក់ចូលរួមប្រកួតនៅទឹកដីសហរដ្ឋអាមេរិក ហើយដណ្តើមបាននូវសមិទ្ធផលដ៏ធំធេងជូនជាតិ។ កីឡាករ សាលី អ៊ូមើត មិនត្រឹមតែជាកីឡាករដ៏ឆ្នើមប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានបង្វឹកកីឡាករប្អូនៗពី២នាក់ដល់៧នាក់ឱ្យក្លាយជាកីឡាករកម្រិតពិភពលោកតែម្តង។ នេះពិតជាសមិទ្ធផលដ៏អស្ចារ្យ ដែលវីរកីឡាករ សាលី អ៊ូមើត មានទេពកោសល្យ និងសមត្ថភាពល្អបែបនេះ។ នៅលើឆាកអន្តរជាតិ កម្ពុជាយើងកាន់តែល្បីល្បាញ តាមរយៈសមិទ្ធផល និងមេដាយ ដែលឯកឧត្តម សាលី អ៊ូមើត បានខិតខំប្រឹងប្រែងយ៉ាងខ្លាំងក្លា»។   កីឡាករម៉ូតូទឹកកម្ពុជា សាលី អ៊ូមើត បានគូសបញ្ជាក់ពីការឈ្នះមេដាយមាស ដែលជាការបំបែកកំណត់ត្រាថ្មីលើទឹកដីសហរដ្ឋអាមេរិក លើវិញ្ញាសា Pro-Am Runabout Endurance។ រយៈពេល ៤៥ឆ្នាំ ដែលមិនធ្លាប់មានកីឡាករក្នុងទ្វីបអាស៊ីណាម្នាក់ បានឈ្នះលើវិញ្ញាសាមួយនេះទេ។ ជម្រើសជាតិ សាលី អ៊ូមើត ជាកីឡាករអាស៊ីដំបូងគេដែលបានបំណែកកំណត់ត្រានេះក្នុងរយៈពេល ៤៥ឆ្នាំលើវិញ្ញាសានេះ។ កីឡាករ សាលី អ៊ូមើត លើកឡើងបែបនេះថា ៖ »ខ្ញុំជាកីឡាករកូនខ្មែរទី១ និងជាកីឡាករអាស៊ីតែម្នាក់គត់ ដែលដណ្តើមបានមេដាយមាសក្នុងវិញ្ញាសានេះយកមកជូនជាតិមាតុភូមិ»៕ ដោយ ហេង ណាលីន

ទីភ្នាក់ងារសារព័ត៌មានកម្ពុជា

១៨ តុលា ២០២៦

JOINT STATEMENT between the Kingdom of Cambodia And the Republic of Kazakhstanព័ត៌មាន

JOINT STATEMENT between the Kingdom of Cambodia And the Republic of Kazakhstan

សម្ដេចធិបតី ហ៊ុន ម៉ាណែត

១៨ តុលា ២០២៦

លោកស្រីសហស្ថាបនិកក្រុមហ៊ុន Daubay​ Film Production៖ ស្នាមញញឹម ប្រកបដោយភាពរាក់ទាក់ និងចេះជួយយកអាសារគ្នារបស់ប្រជាជនកម្ពុជា គឺជាការចងចាំល្អៗអំពីកម្ពុជាព័ត៌មាន

លោកស្រីសហស្ថាបនិកក្រុមហ៊ុន Daubay​ Film Production៖ ស្នាមញញឹម ប្រកបដោយភាពរាក់ទាក់ និងចេះជួយយកអាសារគ្នារបស់ប្រជាជនកម្ពុជា គឺជាការចងចាំល្អៗអំពីកម្ពុជា

នារសៀលថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៦, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោកស្រី Daubayeva Nurgul សហស្ថាបនិក និង ជាប្រធានផលិតករក្រុមហ៊ុន Daubay Film Production ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ក្នុងឱកាសនៃការអញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅរដ្ឋធានីអាស្ដាណា សាធារណរដ្ឋកាហ្សាក់ស្ថាន ពីថ្ងៃទី១៦ ដល់ ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៦។

សម្ដេចធិបតី ហ៊ុន ម៉ាណែត

១៨ តុលា ២០២៦

ក្រុមហ៊ុន Selfie Travel Asia បង្ហាញបំណងរៀបចំផ្តល់សេវាដឹកជញ្ជូនភ្ញៀវទេសចរតាមជើងហោះហើររវាងរដ្ឋធានីអាស្ដាណា និងទីក្រុងព្រះសីហនុ ឡើងវិញព័ត៌មាន

ក្រុមហ៊ុន Selfie Travel Asia បង្ហាញបំណងរៀបចំផ្តល់សេវាដឹកជញ្ជូនភ្ញៀវទេសចរតាមជើងហោះហើររវាងរដ្ឋធានីអាស្ដាណា និងទីក្រុងព្រះសីហនុ ឡើងវិញ

នារសៀលថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៦, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោក Kursad Bakir ស្ថាបនិក និងជានាយកប្រតិបត្តិ នៃក្រុមហ៊ុន Selfie Travel Asia ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ក្នុងឱកាសនៃការអញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅរដ្ឋធានីអាស្ដាណា សាធារណរដ្ឋកាហ្សាក់ស្ថាន ពីថ្ងៃទី១៦ ដល់ ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៦។

សម្ដេចធិបតី ហ៊ុន ម៉ាណែត

១៨ តុលា ២០២៦

លទ្ធផលនៃការអញ្ជើញបំពេញទស្សនកិច្ចផ្លូវការ និងទស្សនកិច្ចការងារ ព្រមទាំងការអញ្ជើញចូលរួមកិច្ចប្រជុំកំពូលលើកទី៧ នៃសន្និសីទស្តីពីអន្តរសកម្មភាព និងវិធានការកសាងទំនុកចិត្តនៅអាស៊ី របស់ សម្ដេចធិបតី នាយករដ្ឋមន្ត្រី ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៦ព័ត៌មាន

លទ្ធផលនៃការអញ្ជើញបំពេញទស្សនកិច្ចផ្លូវការ និងទស្សនកិច្ចការងារ ព្រមទាំងការអញ្ជើញចូលរួមកិច្ចប្រជុំកំពូលលើកទី៧ នៃសន្និសីទស្តីពីអន្តរសកម្មភាព និងវិធានការកសាងទំនុកចិត្តនៅអាស៊ី របស់ សម្ដេចធិបតី នាយករដ្ឋមន្ត្រី ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៦

ផ្សាយ៖ កន ចំណាន

ទីស្ដីការគណៈរដ្ឋមន្រ្តី

១៨ តុលា ២០២៦

កម្ពុជាបញ្ជាក់ច្បាស់ៗ៖ ការចុះហត្ថលេខាលើក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការយោធាជាមួយទួរគីយេ មិនមែនជាកិច្ចសន្យាទិញលក់អាវុធឡើយព័ត៌មាន

កម្ពុជាបញ្ជាក់ច្បាស់ៗ៖ ការចុះហត្ថលេខាលើក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការយោធាជាមួយទួរគីយេ មិនមែនជាកិច្ចសន្យាទិញលក់អាវុធឡើយ

AKP កណ្ដាល ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៦--ក្នុងសន្និសីទសារព័ត៌មាននាព្រឹកថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៦ នៅអាកាសយានដ្ឋានអន្តរជាតិតេជោ ឯកឧត្តម ហ្សង់ ហ្វ្រង់ស័រ តាន់ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ទទួលបន្ទុកកិច្ចការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានថ្លែងពន្យល់ពីលទ្ធផលនៃដំណើរទស្សនកិច្ចរយៈពេលមួយសប្តាហ៍ប្រកបដោយជោគជ័យរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅប្រទេសចំនួនបី គឺអាស៊ែបៃហ្សង់ ទួរគីយេ និងកាហ្សាក់ស្ថាន។

ទីភ្នាក់ងារសារព័ត៌មានកម្ពុជា

១៨ តុលា ២០២៦

កម្ពុជាស្វាគមន៍នាយទាហានបន្តវេនចំនួនពីររូប ពីសាធារណរដ្ឋសង្គមនិយមវៀតណាម ចូលរួមជាមួយក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ប្រចាំកម្ពុជាព័ត៌មាន

កម្ពុជាស្វាគមន៍នាយទាហានបន្តវេនចំនួនពីររូប ពីសាធារណរដ្ឋសង្គមនិយមវៀតណាម ចូលរួមជាមួយក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ប្រចាំកម្ពុជា

អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានឱ្យដឹងដា កាលពីថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៦ វេលាម៉ោង ១៧:២៥នាទី នៅអាកាសយានដ្ឋានអន្តរជាតិតេជោ នាយទាហានជាន់ខ្ពស់ នៃនាយកដ្ឋានទាក់ទងអន្តរជាតិ និងក្រុមអ្នកសម្របសម្រួល (CLG) នៃព្រះរាជាណាចក្រកម្ពុជា បានទទួលស្វាគមន៍យ៉ាងកក់ក្តៅបំផុតចំពោះសាធារណរដ្ឋសង្គមនិយមវៀតណាម ដែលបានចាត់បញ្ជូននាយទាហានបន្តវេនចំនួនពីរ (០២) រូបគឺ (វរសេនីយ៍ទោ Do Xuan Thang និង វរសេនីយ៍ត្រី Vu Manh Thang) ចូលរួមជាមួយក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ប្រចាំព្រះរាជាណាចក្រកម្ពុជា ដែលដឹកនាំដោយប្រទេសហ្វីលីពីន ដើម្បីចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ ក្រោយបទឈប់បាញ់ចូលជាធរមាន និងធានាការអនុវត្តប្រកបដោយប្រសិទ្ធភាពលើវិធានការទាំងអស់ក្នុងសេចក្តីប្រកាសរួម។

ក្រសួងការពារជាតិ

១៨ តុលា ២០២៦