ព័ត៌មាន
ព័ត៌មានកម្ពុជាស្វាគមន៍នាយទាហានបន្តវេនចំនួនពីររូប ពីសាធារណរដ្ឋសង្គមនិយមវៀតណាម ចូលរួមជាមួយក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ប្រចាំកម្ពុជា
អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានឱ្យដឹងដា កាលពីថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៦ វេលាម៉ោង ១៧:២៥នាទី នៅអាកាសយានដ្ឋានអន្តរជាតិតេជោ នាយទាហានជាន់ខ្ពស់ នៃនាយកដ្ឋានទាក់ទងអន្តរជាតិ និងក្រុមអ្នកសម្របសម្រួល (CLG) នៃព្រះរាជាណាចក្រកម្ពុជា បានទទួលស្វាគមន៍យ៉ាងកក់ក្តៅបំផុតចំពោះសាធារណរដ្ឋសង្គមនិយមវៀតណាម ដែលបានចាត់បញ្ជូននាយទាហានបន្តវេនចំនួនពីរ (០២) រូបគឺ (វរសេនីយ៍ទោ Do Xuan Thang និង វរសេនីយ៍ត្រី Vu Manh Thang) ចូលរួមជាមួយក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ប្រចាំព្រះរាជាណាចក្រកម្ពុជា ដែលដឹកនាំដោយប្រទេសហ្វីលីពីន ដើម្បីចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ ក្រោយបទឈប់បាញ់ចូលជាធរមាន និងធានាការអនុវត្តប្រកបដោយប្រសិទ្ធភាពលើវិធានការទាំងអស់ក្នុងសេចក្តីប្រកាសរួម។
១៨ តុលា ២០២៦
ព័ត៌មានកម្ពុជា-កាហ្សាក់ស្ថាន ស្វែងរកយន្តការថ្មីៗ ដើម្បីប្រែក្លាយការប្ដេជ្ញាចិត្តនៃការលើកកម្ពស់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី ឱ្យក្លាយជាសកម្មភាពជាក់ស្ដែង
នារសៀលថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៦, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានជួបពិភាក្សាទ្វេភាគីជាមួយ ឯកឧត្តម Olzhas Bektenov នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋកាហ្សាក់ស្ថាន ក្នុងឱកាសនៃការអញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅរដ្ឋធានីអាស្ដាណា សាធារណរដ្ឋកាហ្សាក់ស្ថាន ពីថ្ងៃទី១៦ ដល់ ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៦។
១៨ តុលា ២០២៦
ព័ត៌មានសម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ដឹកនាំគណៈប្រតិភូមកដល់មាតុប្រទេសវិញ ប្រកបដោយសុវត្ថិភាព
គណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញមកដល់ប្រទេសកម្ពុជាវិញហើយ នាព្រឹកព្រលឹមថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៦ បន្ទាប់ពីបានអញ្ជើញបំពេញការងារក្រៅប្រទេស រយៈពេលមួយសប្តាហ៍ប្រកបដោយជោគជ័យ នៅប្រទេសចំនួន ៣ គឺអាស៊ែបៃហ្សង់ តួកគីយ៉េ និងកាហ្សាក់ស្ថាន។
១៨ តុលា ២០២៦
ព័ត៌មានកម្ពុជា-កាហ្សាក់ស្ថាន ឯកភាពបន្តពូនជ្រំទំនាក់ទំនងទ្វេភាគី និងគាំទ្រគ្នាទៅវិញទៅមក ក្នុងក្រខ័ណ្ឌតំបន់ និង អន្តរជាតិ
នាព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៦, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានជួបពិភាក្សាទ្វេភាគីជាមួយ ឯកឧត្តម Kassym-Jomart Tokayev ប្រធានាធិបតីនៃសាធារណរដ្ឋកាហ្សាក់ស្ថាន ក្នុងឱកាសនៃការអញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅរដ្ឋធានីអាស្ដាណា នៃសាធារណរដ្ឋកាហ្សាក់ស្ថាន ពីថ្ងៃទី១៦ ដល់ ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៦។
១៨ តុលា ២០២៦
ព័ត៌មានប្រទេសកម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី និងព្រឹត្តិការណ៍ពាក់ព័ន្ធនានាពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦
១៧ តុលា ២០២៦
ព័ត៌មានLe Cambodge accueillera le Sommet de la Francophonie ainsi que les événements connexes du 14 au 16 novembre 2026
១៧ តុលា ២០២៦
ព័ត៌មានសម្តេចធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យ លោក Kursad Bakir អ្នកគ្រប់គ្រងទូទៅនៃក្រុមហ៊ុន Selfie Travel Asia ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា អនុញ្ញាតឱ្យ លោក Kursad Bakir អ្នកគ្រប់គ្រងទូទៅនៃក្រុមហ៊ុន Selfie Travel Asia ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។
១៧ តុលា ២០២៦
ព័ត៌មានសម្តេចធិបតី ហ៊ុន ម៉ាណែត ចូលរួមជាអធិបតីជាមួយ ប្រធានាធិបតីនៃសាធារណរដ្ឋកាហ្សាក់ស្ថាន ក្នុងពិធីប្តូរឯកសារអនុស្សរណៈនៃការយោគយល់គ្នាចំនួន៧
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ចូលរួមជាអធិបតីជាមួយ ឯកឧត្តម Kassym-Jomart Tokayev ប្រធានាធិបតីនៃសាធារណរដ្ឋកាហ្សាក់ស្ថាន ក្នុងពិធីប្តូរឯកសារអនុស្សរណៈនៃការយោគយល់គ្នាចំនួន៧៖
១៧ តុលា ២០២៦
ព័ត៌មានសម្តេចធិបតី អញ្ជើញជួបពិភាក្សាការងារទ្វេភាគី ជាមួយ ឯកឧត្តមនាយករដ្ឋមន្ត្រី កាហ្សាក់ស្ថាន
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា អញ្ជើញជួបពិភាក្សាការងារទ្វេភាគីជាមួយ ឯកឧត្តម Olzhas Bektenov នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋកាហ្សាក់ស្ថាន នៅសាធារណរដ្ឋកាហ្សាក់ស្ថាន នារសៀលថ្ងៃសៅរ៍ ទី១៧ ខែតុលា ឆ្នាំ២០២៦។ រូបថត៖ ទំព័រហ្វេសប៊ុកសម្តេចធិបតី
១៧ តុលា ២០២៦
