ច័ន្ទ ២ វិច្ឆិកា ២០២៦

ព័ត៌មាន

ឯកឧត្តម ឃួន ផុនរតនៈ ទទួលជួបពិភាក្សាការងារជាមួយលោកភារធារីស្តីទី នៃស្ថានទូតអេត្យូពីប្រចាំកម្ពុជាព័ត៌មាន

ឯកឧត្តម ឃួន ផុនរតនៈ ទទួលជួបពិភាក្សាការងារជាមួយលោកភារធារីស្តីទី នៃស្ថានទូតអេត្យូពីប្រចាំកម្ពុជា

នៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៦ នៅស្ថានទូតកម្ពុជាប្រចាំទីក្រុងសេអ៊ូល ឯកឧត្តម ឃួន ផុនរតនៈ ឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ បានទទួលជួបពិភាក្សាការងារជាមួយលោក Kefelegn Amtataw Wurgat ភារធារីស្តីទី នៃស្ថានទូតអេត្យូពីប្រចាំកម្ពុជា ដែលមាននិវេសនដ្ឋាននៅសាធារណរដ្ឋកូរ៉េ។

ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ

១៥ តុលា ២០២៦

កម្ពុជា អំពាវនាវឱ្យមានការពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិ ដើម្បីដោះស្រាយគម្លាតឌីជីថលព័ត៌មាន

កម្ពុជា អំពាវនាវឱ្យមានការពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិ ដើម្បីដោះស្រាយគម្លាតឌីជីថល

AKP ភ្នំពេញ ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៦--លោក ហ៊ូ ចំរើន លេខាធិការទី២ តំណាងអចិន្រ្តៃយ៍កម្ពុជា ប្រចាំអង្គការសហប្រជាជាតិ បានគូសបញ្ជាក់ពីកិច្ចប្រឹងប្រែងរបស់រដ្ឋាភិបាលកម្ពុជា ក្នុងការកសាងប្រព័ន្ធអេកូឡូស៊ីឌីជីថលសម្រាប់សង្គមទាំងមូល ដើម្បីជំរុញសេដ្ឋកិច្ចឌីជីថលដែលមានសុវត្ថិភាព បរិយាបន្ន និងនវានុវត្តន៍ ដោយផ្អែកលើក្របខណ្ឌគោលនយោបាយសង្គម និងសេដ្ឋកិច្ចឌីជីថល ឆ្នាំ២០២១-២០៣៥ និងគោលនយោបាយរដ្ឋាភិបាលឌីជីថល ឆ្នាំ២០២២-២០៣៥។ ការគូសបញ្ជាក់របស់លោក ហ៊ូ ចំរើន យ៉ាងដូច្នេះធ្វើឡើងក្នុងឱកាសថ្លែងនៅកិច្ចប្រជុំពេញអង្គរបស់គណៈកម្មាធិការទី២ (សេដ្ឋកិច្ច និងហិរញ្ញវត្ថុ) នៃសម័យប្រជុំលើកទី៨១ របស់មហាសន្និបាតអង្គការសហប្រជាជាតិ (អ.ស.ប.) ក្រោមរបៀបវារៈទី១៤ និង ១៩ ស្តីពី “ICT for Sustainable Development” និង “Globalization and Interdependence” កាលពីពេលថ្មីៗនេះ នៅទីក្រុងញូវយ៉ក។

ទីភ្នាក់ងារសារព័ត៌មានកម្ពុជា

១៥ តុលា ២០២៦

គណៈប្រតិភូ ស.ស.យ.ក. អញ្ជើញថ្វាយកម្រងផ្កាគោរពព្រះវិញ្ញាណក្ខន្ធ "ព្រះបរមរតនកោដ្ឋ"ព័ត៌មាន

គណៈប្រតិភូ ស.ស.យ.ក. អញ្ជើញថ្វាយកម្រងផ្កាគោរពព្រះវិញ្ញាណក្ខន្ធ "ព្រះបរមរតនកោដ្ឋ"

AKP ភ្នំពេញ ថ្ងៃ១៥ ខែតុលា ឆ្នាំ២០២៦--គណៈប្រតិភូសហភាពសហព័ន្ធយុវជនកម្ពុជា ដឹកនាំដោយឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី ប្រធាន ស.ស.យ.ក. អញ្ជើញថ្វាយកម្រងផ្កាគោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ "ព្រះបរមរតនកោដ្ឋ" គម្រប់ខួប ១៤ឆ្នាំ (១៥ តុលា ២០១២-១៥ តុលា ២០២៦) នៅមណ្ឌបព្រះបរមរូប រាជធានីភ្នំពេញ នាព្រឹកថ្ងៃ១៥ ខែតុលា ឆ្នាំ២០២៦។ រូបថត៖ ក្រុមការងារAKP

ទីភ្នាក់ងារសារព័ត៌មានកម្ពុជា

១៥ តុលា ២០២៦

គណ:ប្រតិភូក្រសួង និងស្ថាប័ន អញ្ជើញថ្វាយកម្រងផ្កាគោរពព្រះវិញ្ញាណក្ខន្ធ ព្រះបរមរតនកោដ្ឋព័ត៌មាន

គណ:ប្រតិភូក្រសួង និងស្ថាប័ន អញ្ជើញថ្វាយកម្រងផ្កាគោរពព្រះវិញ្ញាណក្ខន្ធ ព្រះបរមរតនកោដ្ឋ

AKP ភ្នំពេញ ថ្ងៃ១៥ ខែតុលា ឆ្នាំ២០២៦--គណ:ប្រតិភូនៃបណ្តាក្រសួងរបស់រាជរដ្ឋាភិបាល និងស្ថាប័ន អញ្ជើញថ្វាយកម្រងផ្កាគោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ "ព្រះបរមរតនកោដ្ឋ" គម្រប់ខួប ១៤ឆ្នាំ (១៥ តុលា ២០១២-១៥ តុលា ២០២៦) នៅមណ្ឌបព្រះបរមរូប រាជធានីភ្នំពេញ នាព្រឹកថ្ងៃ១៥ ខែតុលា ឆ្នាំ២០២៦។

ទីភ្នាក់ងារសារព័ត៌មានកម្ពុជា

១៥ តុលា ២០២៦

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី អញ្ជើញបើកស្លាកនីតិវិធី (Seal) បន្ទប់តម្កល់សន្លឹកកិច្ចការ ដើម្បីចាប់ផ្តើមដំណើរការកែនាព្រឹកនេះព័ត៌មាន

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី អញ្ជើញបើកស្លាកនីតិវិធី (Seal) បន្ទប់តម្កល់សន្លឹកកិច្ចការ ដើម្បីចាប់ផ្តើមដំណើរការកែនាព្រឹកនេះ

នាព្រឹកព្រលឹមថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៦ នេះ ចាប់ផ្ដើមពីម៉ោង ៦:៣០នាទីព្រឹក ដំណើរការបើកប្រអប់ និងកែសន្លឹកកិច្ចការនៃការប្រឡងប្រជែងផ្ទៃក្នុង សម្រាប់គ្រូបង្រៀនជាមន្ត្រីរាជការក្របខ័ណ្ឌ ដើម្បីផ្ទេរកន្លែងការងារពីគ្រឹះស្ថានសិក្សាសាធារណៈទូទាំងប្រទេស មកបំពេញតម្រូវការគ្រូបង្រៀនបន្ថែមនៅតាមគ្រឹះស្ថានសិក្សាសាធារណៈ ក្នុងភូមិសាស្ត្ររដ្ឋបាលរាជធានីភ្នំពេញ បានចាប់ផ្តើម នៅមណ្ឌលសាលាភូមិន្ទរដ្ឋបាល។

ក្រសួងមុខងារសាធារណៈ

១៥ តុលា ២០២៦

គណៈប្រតិភូក្រសួងព័ត៌មាន អញ្ជើញថ្វាយកម្រងផ្កាគោរពព្រះវិញ្ញាណក្ខន្ធ "ព្រះបរមរតនកោដ្ឋ"ព័ត៌មាន

គណៈប្រតិភូក្រសួងព័ត៌មាន អញ្ជើញថ្វាយកម្រងផ្កាគោរពព្រះវិញ្ញាណក្ខន្ធ "ព្រះបរមរតនកោដ្ឋ"

AKP ភ្នំពេញ ថ្ងៃ១៥ ខែតុលា ឆ្នាំ២០២៦--ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មាន ដឹកនាំគណៈប្រតិភូក្រសួង អញ្ជើញថ្វាយកម្រងផ្កាគោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ "ព្រះបរមរតនកោដ្ឋ" គម្រប់ខួប ១៤ឆ្នាំ (១៥ តុលា ២០១២-១៥ តុលា ២០២៦) នៅមណ្ឌបព្រះបរមរូប រាជធានីភ្នំពេញ នាព្រឹកថ្ងៃ១៥ ខែតុលា ឆ្នាំ២០២៦។ រូបថត៖ ក្រុមការងារ AKP

ទីភ្នាក់ងារសារព័ត៌មានកម្ពុជា

១៥ តុលា ២០២៦

គណៈប្រតិភូក្រសួងព្រះបរមរាជវាំង អញ្ជើញថ្វាយកម្រងផ្កាគោរពព្រះវិញ្ញាណក្ខន្ធ ព្រះបរមរតនកោដ្ឋព័ត៌មាន

គណៈប្រតិភូក្រសួងព្រះបរមរាជវាំង អញ្ជើញថ្វាយកម្រងផ្កាគោរពព្រះវិញ្ញាណក្ខន្ធ ព្រះបរមរតនកោដ្ឋ

AKP ភ្នំពេញ ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៦—សម្តេចមហាមន្ត្រី គុយ សុផល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងព្រះបរមរាជវាំង ដឹកនាំគណៈប្រតិភូក្រសួងព្រះបរមរាជវាំង អញ្ជើញថ្វាយកម្រងផ្កាគោរពព្រះវិញ្ញាណក្ខន្ធ ព្រះបរមរតនកោដ្ឋ គម្រប់ខួប១៤ឆ្នាំ នៃការយាងសោយព្រះទិវង្គត នៅមណ្ឌបព្រះបរមរូប នាព្រឹកថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៦។ រូបថត៖ ក្រុមការងារ AKP

ទីភ្នាក់ងារសារព័ត៌មានកម្ពុជា

១៥ តុលា ២០២៦

គណៈប្រតិភូព្រឹទ្ធសភា អញ្ជើញថ្វាយកម្រងផ្កាគោរពព្រះវិញ្ញាណក្ខន្ធ ព្រះបរមរតនកោដ្ឋព័ត៌មាន

គណៈប្រតិភូព្រឹទ្ធសភា អញ្ជើញថ្វាយកម្រងផ្កាគោរពព្រះវិញ្ញាណក្ខន្ធ ព្រះបរមរតនកោដ្ឋ

AKP ភ្នំពេញ ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៦—ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា អនុប្រធានទី២ ព្រឹទ្ធសភា អញ្ជើញដឹកនាំគណៈប្រតិភូព្រឹទ្ធសភា ថ្វាយកម្រងផ្កាគោរពព្រះវិញ្ញាណក្ខន្ធ ព្រះបរមរតនកោដ្ឋ គម្រប់ខួប១៤ឆ្នាំ នៃការយាងសោយព្រះទិវង្គត នៅមណ្ឌបព្រះបរមរូប នាព្រឹកថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៦។ រូបថត៖ ក្រុមការងារ AKP

ទីភ្នាក់ងារសារព័ត៌មានកម្ពុជា

១៥ តុលា ២០២៦

The United Nations (UN) Published the letter from Ambassador Keo Chhea Addressed to the UN Secretary-General in Relation to the Border Issuesព័ត៌មាន

The United Nations (UN) Published the letter from Ambassador Keo Chhea Addressed to the UN Secretary-General in Relation to the Border Issues

ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ

១៥ តុលា ២០២៦