ព័ត៌មាន
ព័ត៌មានកម្ពុជា-អាស៊ែបៃហ្សង់ នឹងជំរុញសន្ទុះនៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី
នារសៀលថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៦, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានជួបពិភាក្សាទ្វេភាគីជាមួយ ឯកឧត្តម Ali Asadov នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋអាស៊ែបៃហ្សង់ ក្នុងឱកាសនៃការអញ្ជើញបំពេញទស្សនកិច្ចផ្លូវការ និងចូលរួមកិច្ចប្រជុំកំពូល នៃសន្និសីទស្តីពីអន្តរសកម្មភាព និងវិធានការកសាងទំនុកចិត្តនៅអាស៊ី (CICA) លើកទី៧ នៅរដ្ឋធានីបាគូ នៃសាធារណរដ្ឋអាស៊ែបៃហ្សង់ ពីថ្ងៃទី១១ ដល់ ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៦។
១៥ តុលា ២០២៦
ព័ត៌មានឯកឧត្តម កែ សុវណ្ណ ឆ្លើយតបចំពោះសេចក្តីថ្លែងការណ៍របស់ឯកឧត្តម ឯកអគ្គរាជទូត Benjamin Sukanjanajtee តំណាងអចិន្ត្រៃយ៍ថៃ ប្រចាំការិយាល័យអង្គការសហប្រជាជាតិ នៅទីក្រុងហ្សឺណែវ
ក្នុងឱកាសនៃកិច្ចពិភាក្សាទូទៅ នៃសម័យប្រជុំលើកទី៧៧ របស់គណៈកម្មាធិការប្រតិបត្តិនៃកម្មវិធីឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួន នាថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៦នេះ ឯកឧត្តម កែ សុវណ្ណ ឯកអគ្គរាជទូត និងជាតំណាងអចិន្ត្រៃយ៍កម្ពុជាប្រចាំការិយាល័យអង្គការសហប្រជាជាតិ នៅទីក្រុងហ្សឺណែវ បានធ្វើការឆ្លើយតបចំពោះសេចក្តីថ្លែងការណ៍របស់ឯកឧត្តម ឯកអគ្គរាជទូត Benjamin Sukanjanajtee តំណាងអចិន្ត្រៃយ៍ថៃ ប្រចាំការិយាល័យអង្គការសហប្រជាជាតិ នៅទីក្រុងហ្សឺណែវ ។
១៥ តុលា ២០២៦
ព័ត៌មានពិធីសម្ពោធ និងដាក់បញ្ចាំងជាផ្លូវការនូវខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា»
ក្រុមហ៊ុនអប្សរា មេឌា សឺវីស ឯ.ក រៀបចំពិធីសម្ពោធ និងដាក់បញ្ចាំងជាផ្លូវការនូវខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» អញ្ជើញចូលរួមទស្សនាក្រោមព្រះរាជវត្តមាន សម្តេចរាជបុត្រីព្រះអនុជ នរោត្តម អរុណរស្មី ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម លោកជំទាវជាថ្នាក់ដឹកនាំរាជរដ្ឋាភិបាល ភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិជាច្រើនរូប នាល្ងាចថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៦ នៅរោងភាពយន្ត Legend Premium Exchange Square រាជធានីភ្នំពេញ។រូបថត៖ ឡុង ដេវីត
១៥ តុលា ២០២៦
ព័ត៌មានSenior Minister Chhay Sinarith: Building on Continued Progress in the Crackdown on Online Scams, Cambodia Remains Firmly Committed to Preventing Their Return
In response to media questions regarding Al Jazeera’s report on the Long Bay case in Koh Kong Province, and whether it could affect Cambodia’s image and its efforts to combat online scams, H.E. Chhay Sinarith, Senior Minister in Charge of Special Missions, Permanent Vice President and Head of the Secretariat of the Ad-Hoc Commission for Combating Online Scam, clearly reaffirmed Cambodia’s position. He stated that Cambodia has never denied the existence of online scams. Rather, what matters is that Cambodia is actively taking concrete action to combat these crimes and will not relent in its efforts. The Government of Cambodia has been implementing law enforcement measures with the utmost sense of responsibility to eliminate these criminal activities.
១៥ តុលា ២០២៦
ព័ត៌មានកិច្ចប្រជុំលើកទី២ ថ្ងៃទី១ របស់គណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញា UNCLOS ជាមួយកម្ពុជា និងថៃ បានបិទបញ្ចប់
AKP ឡាអេ ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៦--កិច្ចប្រជុំលើកទី២ ថ្ងៃទី១ របស់គណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ (UNCLOS) ជាមួយកម្ពុជា និងថៃ បានបិទបញ្ចប់ហើយ នៅវិមានសន្តិភាព ទីស្នាក់ការកណ្ដាលតុលាការមជ្ឈត្តការអចិន្រ្តៃយ៍ (PCA) និងតុលាការយុត្តិធម៌អន្តរជាតិ (ICJ) ទីក្រុងឡាអេ ប្រទេសហូឡង់ នារសៀលថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៦។
១៥ តុលា ២០២៦
ព័ត៌មានសេចក្តីជូនដំណឹង ស្តីពី ការចូលរួមរបស់ព្រះរាជាណាចក្រកម្ពុជា ក្នុងពិព័រណ៍ SIAL Paris 2026 ចាប់ពី ថ្ងៃទី១៧ ដល់ថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៦ នៅទីក្រុងប៉ារីស សាធារណរដ្ឋបារាំង
១៥ តុលា ២០២៦
ព័ត៌មានបទយកការណ៍៖ មណ្ឌលសុខភាពស្រែអំពូម ជាបង្គោលចរទ្រទ្រង់សុខភាព និងជាជំនឿទុកចិត្តរបស់ប្រជាពលរដ្ឋជនជាតិដើមភាគតិច នៅស្រុកពេជ្រាដា
១៥ តុលា ២០២៦
ព័ត៌មានភ្នាក់ងារតំណាងកម្ពុជា អញ្ជើញចូលរួមកិច្ចប្រជុំលើកទី២ របស់គណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញា UNCLOS ជាមួយកម្ពុជា និងថៃ ដោយរក្សាគោលជំហរ និងគោលបំណង គឺដំណោះស្រាយមួយដែលផ្តល់ផលប្រយោជន៍ដល់ប្រជាជននៃប្រទេសទាំងពីរ និងស្វែករកសន្តិភាពយូរអង្វែង
AKP ទីក្រុងឡាអេ ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៦--ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងនាមជាភ្នាក់ងារតំណាងកម្ពុជា អញ្ជើញដឹកនាំគណៈប្រតិភូ និងក្រុមអ្នកច្បាប់កម្ពុជា មកដល់ទីតាំងដើម្បីចូលរួមកិច្ចប្រជុំលើកទី២ របស់គណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ (UNCLOS) ជាមួយកម្ពុជា និងថៃ នៅវិមានសន្តិភាព ទីស្នាក់ការកណ្ដាលតុលាការមជ្ឈត្តការអចិន្រ្តៃយ៍ (PCA) និងតុលាការយុត្តិធម៌អន្តរជាតិ (ICJ) នៅទីក្រុងឡាអេ ប្រទេសហូឡង់ នាព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៦។
១៤ តុលា ២០២៦
ព័ត៌មានសម្តេចធិបតី នាយករដ្ឋមន្ត្រី អញ្ជើញជួបពិភាក្សាការងារជាមួយ ឯកឧត្តមនាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋអាស៊ែបៃហ្សង់ នៅទីក្រុងបាគូ
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជួបពិភាក្សាការងារជាមួយ ឯកឧត្តម Ali Asadov នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋអាស៊ែបៃហ្សង់ នៅទីក្រុងបាគូ សាធារណរដ្ឋអាស៊ែបៃហ្សង់ រសៀលថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៦។ រូបថត៖ ទំព័រហ្វេសប៊ុកសម្តេចធិបតី
១៤ តុលា ២០២៦
